• 2022-01-07 00:45:00
  • កីឡា​ផ្សេង​ៗ

វិស័យ​ឯកជន​កំពុង​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​អភិវឌ្ឍន៍​កីឡា​ទោចក្រយាន​

  • 2022-01-07 00:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​ទោចក្រយាន​ នឹង​ធ្វើ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី១១ ខែ​មករា​ ២០២១​ នេះ​នៅ​ឯ​ខេត្ត​សៀមរាប​ ខណៈ​មាន​ក្រុមហ៊ុន​ឯកជន​ច្រើន​ចូលរួម​ឧបត្ថម្ភ​ទាំង​ថវិកា​ និង​ជំនួយ​ផ្សេងៗ។​

ទិដ្ឋភាពសន្និសិទម្សិលមិញ

លោក​ នូ​ ចំរើន ​អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​លើក​នេះ​គឺ​ជា​ការ​សាកល្បង​ផ្លូវ​ផង​ត្រៀម​ស៊ីហ្គេម​ ២០២៣​ ផង​ និង​ជា​ការ​ពង្រឹង​សមត្ថភាព​ ស្វែង​រក​ធនធាន​កីឡាករ​ កីឡា​ការិនី​ថ្មីៗ​ផង។​

អគ្គលេខាធិការ​រូប​នេះ​ក៏​មិន​ភ្លេច​ដែរ​ចំពោះ​ការ​ឧបត្ថម្ភ​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​នានា​ដែល​ទាំង​នេះជា​ការ​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍន៍​វិស័យ​កីឡា​ទោចក្រយាន​ឲ្យ​រឹតតែ​មាន​ភាព​រីកចម្រើន​ និង​ឈាន​ទៅ​រក​ភាព​ជោគជ័យ​លើ​ឆាក​អន្តរជាតិ។​ លោក​សង្ឃឹម​ថា​ការ​ជួយ​ឧបត្ថម្ភ​នេះ​នឹង​មាន​ជា​បន្តបន្ទាប់​ទៀត។​

ការឧបត្ថម្ភសហព័ន្ធទោចក្រយាន

លោក​ស្រី​ ឈុន​ ណៃឈីវ​ តំណាង​ Herbalife​ ជា​ការ​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍន៍​វិស័យ​កីឡា​នៅ​កម្ពុជា​គឺ​ក្រុមហ៊ុន​របស់​លោក​ស្រី​គឺ​តែងតែ​ជួយ​ឧបត្ថម្ភ​ក្នុង​នោះមាន​ទាំង​កីឡា​ហែល​ទឹក​រួច​ម្ដង​ហើយ។​ ចំណែក​ខាង​កង់​នេះ​វិញ​ក៏​ជា​លើក​ទី២​ផង​ដែរ​ ហើយតទៅ​មុខ​នឹង​បន្ត​ជួយ​បន្ថែម​ទៀត។​

ការឧបត្ថម្ភសហព័ន្ធទោចក្រយាន

សហព័ន្ធ​កីឡា​ទោចក្រយាន​ នឹង​ធ្វើ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២១​ របស់​ខ្លួន​នៅ​ខេត្ត​សៀមរាប​ ចាប់​ពី​ថ្ងៃ​ទី១១​ ដល់​ ១៣​ ខែ​មករា។​ ចំនួន​កីឡាករ​ កីឡា​ការិនី​ចូលរួម​ឆ្នាំ​នេះ​ខ្ទង់​ ២០០នាក់។​ ចំពោះ​ថវិកា​ក្រុមហ៊ុន​នានា​ជួយ​ឧបត្ថម្ភ​ឆ្នាំ​នេះ​ជាង​ ៣ម៉ឺន​ដុល្លារ​សម្រួល​ដល់​ការ​រៀបចំ​ការ​ប្រកួត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់