• 2022-01-05 13:28:38
  • បាល់ទាត់

អតីត​កីឡាករ​ Man Utd រូប​នេះ​ថា​ ទម្រង់​លេង​របស់​ Bruno ប្រែប្រួល​ ក្រោយ​មាន​ Ronaldo ​

  • 2022-01-05 13:28:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Andy Cole អតីត​ខ្សែ​ប្រយុទ្ធ​ Manchester United បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ទម្រង់​លេង​របស់​ ខ្សែ​បម្រើ​ Bruno Fernandes ប្រែ​ប្រួល​លេង​មិនដូច​រដូវកាល​មុន​ ក្រោយ​មាន​ ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ។

លោក​ Andy បាន​និយាយ​ថា​៖" នៅ​ក្នុង​ពេល​នេះ​វា​ពិត​ជា​គួរ​ឲ្យ​អស់​សំណើច​មែន​ទែន​ ដែល​ចាប់​តាំង​ពី​ Ronaldo មក​វិញ​ ការ​លេង​របស់​ Burno ក្នុង​ការ​ប្រកួត​ត្រូវ​បាន​ប្រែប្រួល​ទាំង​ស្រុង​។ ខ្ញុំ​បាន​សង្កេត​មើល​គេ​នៅ​ក្នុង​រដូវកាល​ គឺ​ថា​គេ​ធ្វើ​មិន​បាន​ដូច​រដូវកាល​មុន​ទេ​ ក្រោយ​ Ronaldo មក​លេង​នេះ​វិញ​ "។

លោក​បាន​បន្ត​ថា​៖" អ្នក​សាក​សង្កេត​មើល​ ហើយគិត​មើល​ តើ​ហេតុ​អ្វី​ទៅ​? គេ​ជា​កីឡាករ​មាន​គុណភាព​។ គេ​គួរ​តែ​កុំ​ទៅ​ខ្វល់​នឹង​រឿង​ តើ​​មាន​ Ronaldo នៅ​ក្រុម​ជា​គេ​ឬអត់​ ព្រោះ​ថា​ ពួក​គេ​ទាំង​ពីរ​ជា​កីឡាករ​មាន​គុណភាព​ ដូច​គ្នា​ ហើយ​ចង់​ធ្វើ​រឿង​ដូច​គ្នា​។ យ៉ាង​ណា​ក៏​ដោយ​ គឺ​​ទម្រង់​លេង​គេ​ប្រែប្រួល​ហើយ​ តាំង​មាន​ Ronaldo "។​

នៅ​រដូវកាល​នេះ​ Bruno បាន​លេង​ឲ្យ​ Man Utd បាន​ ២៤ប្រកួត​ហើយ​ ដោយ​ស៊ុត​ចូល​បាន​ ៥គ្រាប់​ ខណៈ​នៅ​រដូវកាល​មុន​ គេ​ចូល​លេង​បាន​ ៥៨ប្រកួត​ ស៊ុត​ចូល​ ២៨​គ្រាប់​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់