• 2022-01-05 12:01:11
  • បាល់ទាត់

Liverpool បាន​ដាក់​សំណើ​សុំ​លើក​ពេល​​ប្រកួត​នឹង​ Arsenal ​ខណៈ ជំនួយ​ការ​ Klopp ម្នាក់​ឆ្លង​កូវីដ-១៩ ​

  • 2022-01-05 12:01:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Pepijn Lijnders ជំនួយ​ការ​អ្នកចាត់​ការ​ក្លឹប​ Liverpool បាន​តេស្ត​វិជ្ជមាន​ជំងឺ​កូវីដ-១៩ កាល​ពី​ល្ងាច​ ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ក្លឹប​អម្បាញ់មិញ​នេះ​។

លោក​ Lijinders នេះ​ហើយ​ជា​ អ្នក​ដឹក​នាំ​ក្លឹប​ជំនួស​លោក​ Jurgen Klopp ក្រោយ​អ្នកចាត់​ការ​នេះ​ឆ្លង​កូវីដ-១៩ ដោយ​បាន​ដឹក​នាំ​ទៅ​ចូល​រួម​ការ​ប្រកួត​នឹង​ Chelsea កន្លង​ទៅ​នេះ​ផង​ដែរ​។

ក្រោយ​មាន​ការ​សង្ស័យ​ឆ្លង​ជំងឺ​កូវីដ-១៩​ច្រើន​ករណី​ទាំង​កីឡាករ​ និង​បុគ្គលិក​ នៅ​ក្លឹប​ខាងលើ​នេះ​ ការ​ហ្វឹកហាត់​ សន្និសីទកាសែត​ ត្រូវ​បាន​រំសាយ​កាល​ពី​ម្សិលមិញ​។​

ដោយ​សារ​តែ​មូលហេតុ​ទាំង​នេះ​ Liverpool ក៏​បាន​ដាក់​ពាក្យ​លើក​ពេល​ប្រកួត​នឹង​ Arsenal ក្របខ័ណ្ឌ​ Carcabao Cup នៅ​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​២០២២ខាង​មុខ​(ម៉ោង​កម្ពុជា)។

យ៉ាង​ណា​ការ​សម្រេច​ឲ្យ​ពន្យារពេល​ការ​ប្រកួត​មួយ​នេះ​ មិន​ទាន់​សម្រេច​យ៉ាង​ណា​នៅ​ឡើយ​ទេ​៕

ប្រភព៖ BBC | Liverpool FC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់