• 2022-01-04 11:50:35
  • បាល់ទាត់

Lukaku ​នឹង​មិន​ចាកចេញ​ពី​ Chelsea ដូច​ពាក្យ​និយាយ​ទេ​

  • 2022-01-04 11:50:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Romelu Lukaku នឹង​មិន​ចាក​ចេញ​ពី​ក្លឹប​ Chelsea នៅ​ក្នុង​ខែ​នេះ​ ឬ​ក៏​រដូវកាល​ខាង​មុខ​នោះ​ ដូច​ពាក្យ​និយាយ​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ទេ ក្រោយបានជួយនិយាយជាមួយលោក Thomas Tuchel​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​​ Sky Sports ។

​នៅ​ក្នុង​ថ្ងៃ​នេះ​ Lukaku បាន​ដក​ពាក្យ​សម្ដី​ដែល​ខ្លួន​បាន​និយាយ​ជា​មួយ​សារព័ត៌មាន​ខាង​លើ​ ថា​ខ្លួន​មិន​សប្បាយ​ចិត្ត​នឹង​ Chelsea ចង់​ត្រលប់​ទៅ​ Inter Milan ដោយ​ថា​ ការ​និយាយ​បែប​នេះ​ជា​កំហុស​របស់​ខ្លួន​ ដែល​នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។

តាម​ប្រភព​ដដែល​នេះ​ Lukaku មិន​ដែល​និយាយ​ពី​រឿង​ចង់​ចាក​ជា​មួយ​ខាង​ក្លឹប​ Chelsea ម្ដង​ណា​ឡើយ​ចាប់​តាំង​ពី​ត្រលប់​មក​លេង​ឲ្យ​ក្លឹប​នេះ​កាល​ពី​រដូវកាល​ក្ដៅ​កន្លងទៅ​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រោយ​និយាយ​ថា​អត់​សប្បាយ​ និង​ចង់​ទៅ​ Inter វិញ​ដូច​ខាង​លើ​នេះ​ Lukaku អត់​ដាក់​ឲ្យ​ចូល​លេង​ក្នុង​ប្រកួត​តទល់នឹង​ Liverpool កន្លង​ទៅ​នេះ​។ យ៉ាង​ណា​ក្រោយ​ចេញ​បក​ស្រាយ​វិញ​បែប​នេះ​ ខ្សែ​ប្រយុទ្ធ​រូប​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ចូល​លេង​វិញ​នៅ​ប្រកួត​តទល់​នឹង​ Spurs នៅ​ថ្ងៃ​ពុធ​ ស្អែក​នេះ​៕

ប្រភព៖ Sky Sports | Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់