• 2022-01-03 02:30:30
  • ប្រដាល់

មក​ដឹង​តម្លៃ​ខ្លួន​ ឃីម បូរ៉ា វ៉ៃ​​មួយ​ប្រកួត​ប៉ុន្មាន បូក​ទាំង​លុយ​ឧបត្ថម្ភ​ទៀត​កប់​ដែរ​ហ្នឹង

  • 2022-01-03 02:30:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឃីម បូរ៉ា បាន​ប្រកួត​យក​ឈ្នះ​កាល​ពី​ពេល​​ថ្មី​ៗ​នេះ​ទៅលើ​ វ៉ាន់ វឿន ដោយ​ពិន្ទុ​ក្នុង​ការ​ប្រកួត​ TVK Fighter ក្នុង​ការ​ប្រកួត​នោះ​​ជើង​ខ្លាំង​រូប​នេះ​​ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​​៥៥០​ ដុល្លារ​ហើយ​បូក​​ទាំង​ការ​ឧបត្ថម្ភ​​បន្ថែម​ទៀត​បាន​ច្រើន​គួរសម។

​​ប្អូន​ប្រុស​របស់ ឌីម៉ា រូប​នេះ​ទទួល​បាន​​ការ​ឧបត្ថម្ភ​ពី​ឯក​ឧត្ដម ខៀវ កញ្ញរិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​​ចំនួន​១០០​ដុល្លារ​ និង​ទទួល​បាន៦០​​ដុល្លា​បន្ថែម​ទៀត​ពី​លោក ឃឹម វុទ្ធី អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា ដែល​ប្រាក់​៦០​ដុល្លារ​នេះ​គឺ​ជា​ការ​លើក​ទឹក​ចិត្ត​សម្រាប់​គូ​ជក់​ចិត្ត​ ​ដោយ​១០០ ដុល្លារ​ចែក​ពី​រ​ជា​មួយ វ៉ាន់ វឿន អ្នក​ចាញ់​បាន ៤០​អ្នក​ឈ្នះ​បាន ៦០​ដុល្លារ​។

​បើ​សរុប​ទាំង​លុយ​តម្លៃ​ខ្លួន និង​លុយ​​ក្លឹប និង​លុយ​ធ្វើ​ដំណើរ បូរ៉ា បាន​ខ្ទង់​៧៥០ ដុល្លារ។ បញ្ជាក់​ថា ​​លុយ​នេះ​​គិត​ត្រឹម​ការ​ប្រកួត​នៅ​សង្វៀន​ខាង​លើ​ប៉ុណ្ណោះ ហើយ​​ក៏​មិន​ទាន់​គិត​ការ​ចំណាយ​របស់​​​គេ​ផង​ដែរ​៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់