• 2022-01-02 01:09:55
  • ប្រដាល់

ក្រោយ​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​ទាំង​ពីរ​​​នៅ​សង្វៀន TVK Fighter សុដា សុភាព​ ថា​ចង់​ប៉ះ​​ម្នាក់​នេះ​ខ្លាំងណាស់

  • 2022-01-02 01:09:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុដា សុភាព បាន​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​ទាំង​ពីរ​​ក្នុង​ការ​វ៉ៃ​នៅ​សង្វៀន TVK Fighter ​គូ​ម៉ារ៉ាតុន​ដណ្ដើម​​ប្រាក់​លាន​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ ក្រោយ​ពេល​ផ្ដួល​ ឯម ចន្នី ឲ្យ​សន្លប់​នៅទឹក​ទី​៣ និង​ផ្លួល ធន់ សាក់ស៊ីន ឲ្យ​សន្លប់​នៅ​ទឹក​ទី​១​ ដើម្បី​ឈ្នះ​ប្រាក់​លាន​ សុដា សុភាព ថា ចង់​ប៉ះ ពេជ្រ សុខឃីម ខ្លាំងណាស់​​។

ក្រោយ​ឈ្នះ​​ការ​ប្រកួត​នេះ​ សុដា សុភាព​ ថា ចង់​ប៉ះ​អ្នក​លេង​​គុនខ្មែរ ពេជ្រ សុខឃីម គឺ​ដើម្បី​​សង​សឹក​ ព្រោះ​កាល​ពី​លើក​មុន​ សុខ​ឃីម បាន​វ៉ៃ សុដា សុភាព​ ឲ្យ​​សន្លប់​និង​បាក់​ខ្ទង់​ច្រមុះ​ម្ដង​ហើយ​​។ ​សុភាព ចង់​​សងសឹក​ខ្លាំ​ង​បែប​នេះ​ព្រោះ​មិន​អស់​​ចិត្ត​កាល​ប្រកួត​មុន​។ ​អ្នក​លេង​គុន​ខ្មែរ​ដដែល​រំពឹង​ថា ​ស្ថានីយ​មួយ​នេះ​នឹង​រៀប​ចំ​ឲ្យ​ខ្លួន​បាន​បានប៉ះ​ ពេជ្រ សុខ​ឃីម ម្ដង​ទៀត​ដើម្បី​បំពេញ​បំណង​។

​យ៉ាង​ណា​អ្នក​រៀប​ចំ​ការ​ប្រកួត​ប្រដាល់​របស់ TVK Fighter ក៏​​មិន​បាន​បាន​បដិសេធ​ដែរ ​សម្រាប់​ការ​​ចង់​ជួប ពេជ្រ សុខ​ឃីម របស់​ សុដា សុភាព​ ហើយ​ស្ថានីយ​បាន​ប្រាប់​ទៀត​ថា និង​សិក្សា​លើ​គូនេះ​​ថា តើ​អាច​ប៉ះ​គ្នា​បាន​ដែរ​ឬ​ទេ​៕ ​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់