• 2021-12-31 06:45:16
  • ប្រដាល់

រិទ្ធ ប៊ុន​ម៉ៅ ៖ បើ​សិន​ឲ្យ​ខ្ញុំ​បានប៉ះ​ បេន​លឿន ម្ដង​ទៀត​​ធានា​​ថា​នឹង​ឈ្នះ​​

  • 2021-12-31 06:45:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ម្សិលមិញ​នេះ​អ្នក​លេង​កែង​ រិទ្ធ ប៊ុនម៉ៅ ​បាន​​ត្រឹម​ខក​ចិត្ត​​ដោយ​សារ​ការ​ចាញ់​ពិន្ទុ​កីឡាករ ឡុង បេន​លឿន ​ក្រោយ​បញ្ចប់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ចំនួន​៣​ទឹក​ នៅ​សង្វៀន TVK Fighter ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២១ ។

​ក្រោយ​ការ​បរាជ័យ​នេះ​ ​ប៊ុន​ម៉ៅ បាន​និយាយ​ថា​ «​បើ​សិន​ឲ្យ​ខ្ញុំ​បានជួប​ជា​មួយ​គេ​ (ឡុង បេនលឿន) មែន​ ខ្ញុំ​នឹង​វ៉ៃ​ឈ្នះ​មិន​ខាន។​ សម្រាប់​ក្ដី​រំពឹ​ង​​នោះ​គឺ​ខ្ញុំ​មាន​រហូត​៧០​%​​បង​»។ ក្រោយ​ពេល​សួរ​ថា ហេតុ​អី​បាន​ប្រកួត​នេះ​ចាញ់​ហើយ​មើល​ទៅ​ហត់​ម្ល៉េះ​ ប៊ុន​ម៉ៅ បាន​ឆ្លើយ​ថា មក​ពី​ខ្លួន​ធ្វើ​គីឡូ​ច្រើន​​ពី​៦៩ មក​វ៉ៃ​ត្រឹម​​៦៥ ​គីឡូក្រាម។

យ៉ាង​ណា​ការ​ប្រកួត​បើ​ទោះ​ចាញ់​ពិន្ទុ​​មែន​តែ​​គេ​ឃើញ​ថា ឡុង ​បេន​លឿន ​មាន​សភាព​ត្រូវ​ខ្លាំង​ជាង ប៊ុន​ម៉ៅ ដោយសារ​ផ្លែ​កែង​របស់​ ប៊ុន​ម៉ៅ បាន​ចាក់​ចំ​ក្រោម​ភ្នែក​របស់​ បេន​លឿន ប៉ោង​​យ៉ាង​ខ្លាំង​ហើយ​មាន​ឈាម​​តិច​ៗ​ផង​ដែរ​។ ទាក់ទង​រឿង​ចង់​ជួប បេន​លឿន ​នេះ​ដែរ​​ខាង​ បេន​លឿន ផ្ទាល់​ក៏​បាន​ប្រាប់​មកកាន់ Sabay ដែរ​ថា ខ្លួន​ស្វាគមន៍​បាន​គ្រប់​ពេល​សំខាន់​ឲ្យ​តែ​ខាង​ស្ថានីយ​ពេញ​ចិត្ត​រៀប​ចំឲ្យ​គេ​បាន​ប្រកួត។ ​ប្រសិន​បើ​បាន​វ៉ៃ​នៅ TVK Fighter នេះ​ទៀត​កាន់​តែ​ល្អ​ ព្រោះ​ជា​សង្វៀន​ដែល​ធ្លាប់​ជួប​គ្នា​។

ចំណុច​​ខ្លាំង​របស់ ប៊ុន​ម៉ៅ ត្រូវ បេន​លឿន រៀបរាប់​ថា គឺ​ល្អ​ត្រង់​ផ្លែ​កែង​នោះ​ឯង​ក្រៅ​ពី​នោះ​គឺ​ធម្មតា​។ ស្រប​ពេល​ដែល បេន​លឿន វិញ ក៏​ត្រូវ​បាន ប៊ុន​​ម៉ៅ រៀប​រាប់​ចំណុច​ល្អ​វិញ​ដែរ​ថា ​គឺ​ល្អ​ត្រង់​ស៊ូស​​ហ្នឹង​តែ​ម្ដង​​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់