• 2021-12-31 03:47:49
  • ប្រដាល់

ឃីម បូរ៉ា និយាយ​ម្សិលមិញ​ថា​ ចង់​ផ្ដួល វ៉ាន់ វឿន ​ឲ្យ​សន្លប់​តែ​មិន​អាច​ទៅរួច

  • 2021-12-31 03:47:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ល្អ​គ្រប់​ក្បាច់ ឃីម បូរ៉ា យក​បាន​ត្រឹម​ឈ្នះ​ពិន្ទុ​ទៅ​លើ​អ្នក​ប្រដាល់ វ៉ាន់ វឿន ​ក្រោយ​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ពេញ​៣​ទឹកនៅ​សង្វៀន TVK Fighter របស់​ស្ថានីយ​ទូរទស្សន៍ ទទក ​កាល​ពី​ល្ងាច​​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២១ ម្សិលមិញ​នេះ​។

​​ក្រោយ​ឈ្នះ​ពិន្ទុ​ បូរ៉ា បានប្រាប់​មក​កាន់ Sabay ​ថា ខ្លួន​ពិត​ជា​ចង់​ផ្ដួល​ វ៉ាន់ វឿន ឲ្យ​សន្លប់​មែន​តែ​មិន​អាច​ទៅ​រួច ព្រោះ​គេ​មើល​ឃើញ​ថា ដៃ​គូ​រូបនេះ​ល្អ​គ្រាន់​បើ​ ​ពិសេស​ស៊ូស​ក៏​ល្អ​ថែម​ទៀត​ផង​។ រូប​គេ​ពិត​ជា​ដឹង​ក្បាច់​របស់​ ៉វ៉ាន់ វឿន មែន​ ហើ​យ​អាច​ស្មាន​ដឹង​ថា​ ដៃ​គូ​មួយ​នេះ​ចូល​ចិត្ត​ចេញ​អី ស្ទាយ​វ៉ៃ​របៀបណា​ ទើប​ធ្វើ​ឲ្យ​ការ​ប្រកួត​មួយ​នេះ​ បូរ៉ា ស្ទើរ​តែ​គ្រប់​គ្រង​ស្ថានការណ៍​បានទាំង​ស្រុង​តែ​ម្ដង​។

​សម្រាប់​ការ​ប្រកួត​ម្សិលមិញ​រវាង បូរ៉ា និង​ វ៉ាន់ វឿន គឺ​​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ​ហើយ​គូ​នេះ​ក៏​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ពី​លើ​ប្រាក់​តម្លៃ​ខ្លួន​ម្នាក់​ចំនួន​១០០​ដុល្លារ​អាមេរិកពី​ឯកឧត្តម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង​ទទួល​បាន១០០​ដុល្លា​បន្ថែម​ទៀត​នាម​ជា​គូ​ជក់​ចិត្ត​ពី​លោក ឃឹម វុទ្ធី អគ្គនាយក​ទូរទស្សន៍ជាតិ​កម្ពុជា​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់