• 2021-12-29 11:29:51
  • បាល់ទាត់

Arteta បាន​ឆ្លង​ ជំងឺ​កូវីដ​-១៩ ជា​លើក​ទី​២

  • 2021-12-29 11:29:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Mikel Arteta អ្នកចាត់​ការ​ក្លឹប​ Arsenal បាន​បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូវីដ-១៩​ នៅ​ក្នុង​ថ្ងៃ​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​អង់គ្លេស​នេះ​អម្បាញ់មិញ​។

នេះ​ជា​លើក​ទី​២​ហើយ​ សម្រាប់​លោក​ Arteta បាន​ឆ្លង​ជំងឺ​កូវីដ​-១៩​នេះ​ ដោយ​លោក​ធ្លាប់​ឆ្លង​លើក​ដំបូង​ កាល​ពី​ខែ​មីនា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​។

នៅ​ខណៈ​នេះ​ Arteta កំពុង​ត្រូវ​បាន​ការ​ព្យាបាល​ ដោយ​ដាក់​ដាច់​ដោយឡែក​ពី​អ្នក​ដទៃ​ ទៅ​គោលការណ៍​ វិធាន​សុខភាព​របស់​រដ្ឋាភិបាល​អង់គ្លេស​ បាន​កំណត់​។

អ្នក​ចាត់​ការ​រូប​នេះ​ ក៏​មិន​អាច​ទៅ​ចូល​រួម​នៅ​ក្នុង​ការ​ប្រកួត​តទល់នឹង​ Man City នៅ​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០២១​ (ម៉ោង​កម្ពុជា​) ផង​ដែរ​៕

ប្រភព៖ Dailymail | arsenal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់