• 2021-12-29 01:52:32
  • បាល់ទាត់

Klopp ​ថា​គម្លាត​ពី Man City ​ធំ​ពេក​ហើយ ​ក្រោយ Liverpool ​លេង​ចាញ់ Leicester

  • 2021-12-29 01:52:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Jurgen Klopp ​បាន​និយាយ​ថា​គម្លាត​ពិន្ទូ​ពី​ក្រុម Manchester City ​ហាក់​ធំ​ពេក​ហើយ ​ក្រោយ​ពី​ក្រុម Liverpool ​របស់​លោក​លេង​ចាញ់​ក្រុម Leicester City ​ក្នុង​លទ្ធផល ១-០។

​ក្រុម​ហង្ស​ក្រហម​ធ្វើ​មិន​បាន​ល្អ​សោះ​សម្រាប់​ការ​ប្រកួត​ទល់​ក្រុម Leicester City ​នៅ​យប់មិញ​នេះ។ Salah ​ទទួល​បាន​បាល់​ប៉េណាល់ទី​១​គ្រាប់​ទៅ​ហើយ ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច​ទៀត។ ​ចុង​បញ្ចប់​ពួកគេ​បាន​បរាជ័យ​ក្នុង​ប្រកួត​សំខាន់​នេះ ​លទ្ធផល ១-០។ ​ដោយ​ការ​បាត់​៣​ពិន្ទុ​នេះ​ទៀត​សោត ​បាន​ធ្វើ​ឱ្យ​ក្រុម Liverpool ​ចាញ់​ពិន្ទុ​ក្រុម​កំពូល​តារាង Man City ​ដល់​ទៅ ​៦​ពិន្ទុ​ហើយ។

​លោក Klopp ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​គម្លាត​ពិន្ទុ​នេះ​គឺ​ធំ​ពេក​ហើយ​សម្រាប់​ការ​ប្រជែង​ពាន។ ​ក្រុម Man City ​នឹង​មិន​ងាយ​របូត​ពិន្ទុ​ឡើយ ​ទោះ​ការ​ប្រកួត​នៅ​សល់​ច្រើន​ទៀត​ក៏​ដោយ។ ​ខណៈ​ដែល​កូន​ក្រុម​របស់​ខ្លួន​វិញ ​លេង​ទល់​ក្រុម Leicester City ​នេះ ​មិន​ទាន់​ល្អ​គ្រប់គ្រាន់​នោះ​ទេ៕

ប្រភព៖ Dailymail អត្ថបទ៖ នរវិទូ

មតិយោបល់