• 2021-12-23 01:41:47
  • បាល់ទាត់

១​ជើង Benzema ​កោង​ស្អាត​ណាស់ ​ជួយ Real Madrid ​យក៣​ពិន្ទុ​

  • 2021-12-23 01:41:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Karim Benzema ​ស៊ុត​កោង​ស្អាត​មែនទែន ​ជួយ​ក្រុម Real Madrid ​យក​ឈ្នះ​លើ​ក្រុម Athletic Bilbao ​បាន​ក្នុង​លទ្ធផល ២-១ ​ក្នុង​ប្រកួត​ចុង​ក្រោយ​នៅ​ឆ្នាំ​២០២១​នេះ​។

​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​ក្រុម Real Madrid ​បាន​បើក​ការ​នាំ​មុខ​មុន​២​គ្រាប់​ដោយ​ខ្សែ​ប្រយុទ្ធ Karim Benzema ​ទាំង​២​តែ​ម្ដង​នៅ​នាទី​៤ ​និង​៧ ​ដើម​តង់​ទី​១។ ​ស្រប​ពេល​១​គ្រាប់​របស់​ក្រុម​ម្ចាស់​ផ្ទះ​វិញ ​រក​បាន​ដោយ Sancet ​នៅ​នាទី​១០។ ការ​ប្រកួត​នេះ ​មិន​មាន​គ្រាប់​បាល់​បន្ដ​ឡើយ​តាំង​ពី​១០​នាទី​ដំបូង​នោះ​មក។ ​ចប់​ការ​ប្រកួត Real Madrid ​យក​ឈ្នះ​លើ​ក្រុម Athletic Bilbao ​បាន​ក្នុង​លទ្ធផល ២-១។

​១​គ្រាប់​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​គឺ​គេ​សង្កេត​ឃើញ​ថា Benzema ​ស៊ុត​បញ្ចូល​ទី​បាន​ល្អ​ណាស់ ​ដោយ​ទះ​កោង​បញ្ជូល​ទី។ ដោយ​វា​អាច​នឹង​ក្លាយ​ជា​គ្រាប់​បាល់​ល្អ​ជាង​គេ​ផង​ដែរ។ ក្រឡែក​ទៅ​មើល​តារាង​ពិន្ទុ​វិញ​នោះ Real Madrid ​ពេល​នេះ​ក៏​ដាច់​ពិន្ទុ​ពី​គូ​ប្រជែង​ឆ្ងាយ​ណាស់​ទៅ​ហើយ។ ​ពួកគេ​លេង​១៩​ពិន្ទុ​នេះ ​មាន​៤៦​ពិន្ទុ។ ក្រុម​លេខ​២ Sevilla ​១៨​ប្រកួត ​មាន​៣៨​ពិន្ទុ៕

ប្រភព៖ Dailymail អត្ថបទ៖ នរៈ វិទូ

មតិយោបល់