• 2021-12-22 12:09:49
  • បាល់ទាត់

Arsenal ចង់​បាន​ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​រូប​នេះ​ នៅ​បន្ត​ ក្រោយ​រក​បាន​ Hat Trick ​ យប់​មិញ​

  • 2021-12-22 12:09:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Mikel Arteta អ្នកចាត់​ការ​ក្លឹប​ Arsenal បាន​និយាយ​ថា​ ក្លឹប​​លោក​ ចង់​បាន​ ខ្សែ​ប្រយុទ្ធ​ Eddie Nketiah នៅ​លេង​បន្ត​ ក្រោយ​កីឡាករ​រូប​នេះ​ រក​បាន​ Hat Trick មួយ​ក្នុង​ប្រកួត​តទល់​នឹង​ Sunderland ក្របខ័ណ្ឌ​ Carabao Cup នូវ​លទ្ធផល​ឈ្នះ​ ៥-១ យប់​មិញ​។

លោក​ Arteta បាន​និយាយ​ថា​៖" ពួក​យើង​ពិត​ជា​ចង់​បាន​ Eddie នៅ​បន្ត​ជា​មួយ​ Arsenal យើង​នេះ​មែន​ទែន​។ គេ​ត្រូវ​ការ​ម៉ោង​លេង​បន្ថែម​ទៀត​។ នេះ​ជា​អ្វី​ដែល​គេ​ចង់​បាន​ ហើយ​នេះ​ក៏​ជា​អ្វី​ ដែល​យើង​ព្យាយាម​ធ្វើ​ឲ្យ​គេ​ផង​ដែរ​។ Eddie គេ​ពិត​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ក្រុម​របស់​យើង​ណាស់​ "។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail ខ្សែ​ប្រយុទ្ធ​ Eddie ធ្លាប់​បដិសេធ​មិន​បន្ត​កុងត្រា​ថ្មី​នៅ​ដើម​ខែ​ធ្នូនេះ​ ដោយ​សារ​តែ​គេ​អត់​សូវ​ទទួល​បាន​ម៉ោង​លេង​ ខណៈ​ដែរ​​កុងត្រា​គេ​​ជា​មួយ​ Arsenal នឹង​ចប់​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២២។

នៅ​ក្នុង​រដូវកាល​នេះ​ កីឡាករ​រូប​នេះ​ទើប​ចូល​លេង​បាន​ ៦ប្រកួត​ និង​រក​បាន​ ៥គ្រាប់​ឲ្យ​ Arsenal ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់