• 2021-12-20 07:38:18
  • បាល់ទាត់

ភ្នាក់ងារ​​ទម្លាយ​ថា De Ligt ចង់​ចេញ​ពី Juventus ដូច្នេះ Chelsea មាន​សង្ឃឹម​ហើយ

  • 2021-12-20 07:38:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Mino Raiola ដែល​ជា​ភ្នាក់ងារ​របស់​ខ្សែ​ការពារ Matthijis de Light បាន​ទម្លាយ​ឲ្យ​ដឹង​ថា អតិថិជន​​របស់​ខ្លួន​មាន​បំណង​ចង់​ចាកចេញ​ពី Juventus។

De Ligt បាន​មក​ដល់​ទីក្រុង Turin កាល​ពី​ឆ្នាំ​២០១៩​ក្នុង​តម្លៃ​ខ្លួន​៧៥​លាន​អឺរ៉ូ បន្ទាប់​ពី​​ឈ្នះ​ពាន Golden Boy និង​​ជួយ Ajax ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Champions League រដូវ​កាល​២០១៨-១៩។

អំឡុង​ពេល​លេង​នៅ Juventus គេ​ធ្លាប់​ឈ្នះ​ពាន Serie A និង Coppa Italia ប៉ុន្តែ​​ពេល​នេះ​ក្រុម​របស់​គេ​កំពុង​ជួប​បញ្ហា​ធ្លាក់​ទម្រង់​លេង​ស្ថិត​នៅ​លេខ​៧ក្នុង​តារាង​ពិន្ទុ Serie A។ ថ្មី​នេះ​លោក Raiola បាន​​ទម្លាយ​ថា De Ligt ចង់​ស្វែង​រក​ការ​ប្រកួត​ប្រជែង​ថ្មី។

នេះ​អាច​ជា​ដំណឹង​ល្អ​សម្រាប់ Chelsea ដែល​​ធ្លាប់​បង្ហាញ​ការ​ចាប់​អារម្មណ៍​លើ​កីឡាករ​សញ្ជាតិ​ហុល្លង់​វ័យ​២២​ឆ្នាំ​នៅ​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ។ ខ្សែការពារ​របស់ Chelsea ៤​នាក់​នឹង​ត្រូវ​អស់​កុងត្រា​​នៅ​ឆ្នាំ​ក្រោយ​ក្នុង​នោះ​មាន Antonio Ruduger, Cesar Azpilicueta, Thiago Silva និង Andreas Christensen៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់