• 2021-12-20 02:08:31
  • បាល់ទាត់

ស្ថិតិ​ផ្អៀង​តារាង តែ​ចុងក្រោយ Real ​​លេង​ស្មើ​ជាមួយ​ក្រុម​​​ក្បែរ​បាត​តារាង

  • 2021-12-20 02:08:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid មិន​អាច​រក​ជ័យជម្នះ​៨​ប្រកួត​ជាប់​គ្នា​ក្នុង​លីគ​បាន​ឡើយ​ បន្ទាប់​ពី​លេង​ស្មើ​គ្នា​ ០-០ ជាមួយ​ក្រុម​ក្បែរ​បាត​​តារាង Cadiz ក្នុង​កីឡដ្ឋាន Bernabeu។

លទ្ធផល​ស្មើ​គ្នា​នេះ ធ្វើ​ឲ្យ Real ​​ដាច់​ត្រឹម​៦​ពិន្ទុ​ប៉ុណ្ណោះ​ឈរ​លើ​កំពូល​តារាង La Liga និង​លេង​លើស​​មួយ​ប្រកួត​មុន​ក្រុម​លេង​២ Sevilla។ ក្នុង​ការ​ប្រកួត​កាល​ពី​យប់​មិញ ក្រុម​ម្ចាស់​ផ្ទះ​គ្រប់គ្រង​បាល់​ស្ទើរ​តែ​ទាំង​ស្រុង ពោល​៨២​% ទល់​នឹង​១៨​%។

ងាក​មក​មើល​ស្ថិតិ​​ទាត់​វិញ Madrid មាន​ដល់​ទៅ​៣៦​ជើង និង​ចំ​គោលដៅ​៩​ជើង ខណៈ Cadiz ​ទាត់​មិន​ចំ​គោល​ដៅ​សូម្បី​មួយ​ជើង។ យ៉ាងណា​ ក្រោយ​បញ្ចប់​៩០​នាទី​ក្រុម​ទាំង​ពីរ​សុទ្ធ​តែ​មិន​អាច​រក​គ្រាប់​បាន​ដូច​គ្នា បាន​ត្រឹម​ ០-០ ប៉ុណ្ណោះ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់