- 2021-12-16 12:56:39
- បាល់ទាត់
Arteta សរសើរកូនក្រុមខ្លួនពេញៗមាត់ បន្ទាប់ពី Arsenal ឡើង Top 4 ក្នុង PL ក្រោយឈ្នះ West Ham
- 2021-12-16 12:56:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Arteta សរសើរកូនក្រុមខ្លួនពេញៗមាត់ បន្ទាប់ពី Arsenal ឡើង Top 4 ក្នុង PL ក្រោយឈ្នះ West Ham
ចន្លោះមិនឃើញ
លោក Mikel Arteta បាននិយាយសរសើរកូនក្រុមរបស់ខ្លួនពេញៗមាត់ ក្រោយឈ្នះប្រកួត West Ham ២-០ ក្នុងថ្ងៃនេះ(ម៉ោងកម្ពុជា) ដែលជួយឲ្យ Arsenal ឡើងទៅ Top 4 ក្នុងប្រកួត Premier League រដូវកាលនេះ។
Arteta បាននិយាយថា៖" ពួកគេគឺបានផ្ដោតទាំងស្រុងនៅក្នុងប្រកួតហ្នឹង។ ពួកគេចង់បង្ហាញថាក្រុម Arsenal យើងហ្នឹងខ្លាំងប៉ុណ្ណា។ របៀបលេង ការផ្ដោតអារម្មណ៍ ក៏ដូចជាការខិតខំប្រឹងប្រែងបានបង្ហាញឲ្យឃើញច្បាស់ថាក្លឹបយើងជាអ្វីឲ្យប្រាកដតែម្ដង "។
Arteta ក៏បានលើកឡើងឲ្យក្រុមរបស់ខ្លួន ត្រូវតែរក្សាទម្រង់ល្អៗអញ្ចឹងឲ្យច្បាស់លាស់ និងជាប់លាប់ ដើម្បីប្រកួតប្រជែងនឹងក្លឹបដទៃនៅ PL ឲ្យអស់លទ្ធភាព។
នៅក្នុងខណៈនេះ Arsenal បានឈរនៅលើចំណាត់ថ្នាក់ទី៤ នៅក្នុងប្រកួតប្រជែងដណ្ដើមពាន PL ខាងលើដែលមាន ២៩ពិន្ទុ ខណៈ Man City ក្លឹបនាំមុខគេក្នុងការប្រកួតនេះមានរហូតទៅដល់ ៤១ពិន្ទុឯណោះ៕