• 2021-12-14 03:46:34
  • បាល់ទាត់

គូព្រេង​មិន​ព្រាត់ ទោះ​ចាប់​ឆ្នោត​ UCL ២​ដង​តែ​គូ​នេះ​នៅ​តែ​ជួប​គ្នា

  • 2021-12-14 03:46:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចាប់​ឆ្នោត Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ​កាល​ពី​យប់​មិញ​​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ជា​ខ្លាំង ក្រោយ​មាន​បញ្ហា​បច្ចេកទេស​​រហូត​ដល់​​ឈាន​ការ​ចាប់​ឆ្នោត​​សាជាថ្មី។

​ដំបូង​ឡើយ​ក្នុង​ការ​ចាប់​ឆ្នោត​លើក​ទី​មួយ គូ​ដែល​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ជាង​គេ​គឺ​រវាង PSG ប៉ះ​ជាមួយ Manchester United។ មូលហេតុ​ដោយ​សារ​តែ​ក្រុម​ទាំង​ពីរ​​មាន​កីឡាករ​លំដាប់​ពិភពលោក​ឈាន​មុខ​គេ​ដូច​គ្នា ពោល PSG មាន Messi ឯ United មាន Ronaldo។

យ៉ាងណាមិញ ក្រោយ​រំលង​បាន​ប៉ុន្មាន​នាទី UEFA ក៏​បាន​ប្រកាស​ការ​ចាប់​ឆ្នោត​លើក​ទី​មួយ​ចាត់​ទុក​ជា​មោឃៈ ដោយ​សារ​តែ​មាន​បញ្ហា​បច្ចេកទេស​តម្រូវ​ត្រូវ​ចាប់​ឆ្នោត​ម្ដង​ទៀត។ ជា​រឿង​ភ្ញាក់​​ផ្អើល Chelsea ដែល​ចាប់​កាល​ពី​លើក​ទី​មួយ​ជួប Lille នោះ ស្រាប់​តែ​​ចាប់​​ម្ដង​ទៀត ក្រុម​ទាំង​ពីរ​នេះ​តែ​ជួប​គ្នា​ដដែល។

ក្រុម​ចំណោម​៨​គូ មាន​តែ​គូ​រវាង Chelsea និង Lille នេះ​ឯង​ចាប់​ពីរ​ដង​ជួប​គ្នា​ទាំង​ពីរ​ដង។ PSG ក្រោយ​គេច​ផុត​ពី Man United ពួក​គេ​បែរ​ទៅ​ជួប​ជើង​ឯក​១៣​សម័យ Real Madrid ទៅ​វិញ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់