• 2021-12-14 03:14:23
  • បាល់ទាត់

Real ឆេះដុំ​ជាមួយ UEFA ​ចាប់​ជួប Benfica ហើយបែ​ជា​ប្ដូរ​ទៅ​ប៉ះ PSG វិញ

  • 2021-12-14 03:14:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បាន​រិះគន់​ចំពោះ​ការ​ចាប់​ឆ្នោត​វគ្គ​១៦​ក្រុម​ចុងក្រោយ Champions League ថា​ជា​រឿង​អាម៉ាស់ និង​ចោទ​ UEFA ថា​កុហក ក្រោយ​ពួក​គេ​ត្រូវ​ប្រឈម​មុខ​ជាមួយ PSG។

ក្រុម​យក្ស​របស់​អេស្ប៉ាញ​​ដំបូង​ឡើយ​ចាប់​ឆ្នោត​បាន​ជួប​ជាមួយ​ជើង​ខ្លាំង​មក​ពី​ព័រទុយហ្គាល់ Benfica។ ប៉ុន្តែ​ប៉ុន្មាន​នាទី​ក្រោយ​មក UEFA បាន​ប្រកាស​ថា ការ​ចាប់​ឆ្នោត​ត្រូវ​បាន​ចាត់​ទុក​ជា​មោឃៈ​ ដោយ​សារ​តែ​មាន​បញ្ហា​បច្ចេកទេស។

ក្រោយ​ពី​ចាប់​ឆ្នោត​លើក​ទី​ពី Real Madrid ត្រូវ​ជួប​គូ​សត្រូវ​ខ្លាំង PSG សម្រាប់​វគ្គ​១៦​ក្រុម​ចុងក្រោយ​ពាន​រង្វាន់ UCL។ នេះ​មាន​ន័យ​ថា ពួក​គេ​នឹង​ត្រូវ​លេង​តទល់​​ជាមួយ​វីរបុរស​ក្លឹប Sergio Ramos និង​ម្ចាស់​ពាន Ballon ‘dOr ៧​សម័យ Lionel Messi។

Real បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ភ្លាម​ៗ​ ក្រោយ​មាន​ការ​ប្រកាស​ចាប់​ឆ្នោត​ឡើង​វិញ ដោយ​ពួក​គេ​ចោទ​ថា វា​ជា​រឿង​អាម៉ាស់ UEFA បាន​ធ្វើ​រឿង​កុហក​នេះ ហើយ​វា​គ្មាន​បញ្ហា​មក​ពី software អ្វី​ទេ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់