- 2021-12-09 12:22:44
- បាល់ទាត់
Mullerថា Barca មិនអាចប្រកួតប្រជែងជាមួយ កំពូលជើងខ្លាំងនៅបាល់ទាត់បានទេ
- 2021-12-09 12:22:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mullerថា Barca មិនអាចប្រកួតប្រជែងជាមួយ កំពូលជើងខ្លាំងនៅបាល់ទាត់បានទេ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Bayern Munich កីឡាករ Thomas Muller បាននិយាយទៅកាន់សារព័ត៌មានក្រោយប្រកួតឈ្នះក្លឹប Barcelona ក្របខ័ណ្ឌ UEFA Champions League លទ្ធផល ៣-០ នៅនេះថា ក្លឹបអេស្ប៉ាញមួយនេះ មិនអាចប្រកួតជាមួយ កំពូលជើងខ្លាំងនៅបាល់ទាត់បានទេ (សំដៅលើក្លឹបខ្លាំងៗ)។
Muller បាននិយាយថា៖" ខ្ញុំគិតថានៅពេលនេះ Barca មិនអាចប្រកួតប្រជែងជាមួយគេនៅឡើយទេ។ និយាយរួមទៅក្រុមរបស់គេគេល្អអស់ហើយ ពួកគេមានកីឡាករល្អៗ បច្ចេកទេសលេង តិចនិកអីហ្នឹង ពួកគេខ្លាំងហើយ គ្រាន់តែថាពួកគេមិនអាចប្រកួតប្រជែង ជាមួយគេខ្លាំងនៅបាល់ទាត់នេះនៅឡើយទេ "។
ក្រោយប្រកួតចាញ់នៅក្នុងថ្ងៃនេះ(ម៉ោងកម្ពុជា) Barca បានធ្លាក់ទៅលេង Europa League រីឯ Bayern បានឡើងទៅប្រកួត UEFA Champions League ១៦ក្រុមចុងក្រោយ៕
ប្រភព៖ Fotmob