• 2021-12-09 07:37:36
  • បាល់ទាត់

​មក​ដឹង​រឿង​លម្អិត​ទាក់​ទង​ការ​ចាប់​គូ​វគ្គ​១៦​ក្រុម​ពាន UCL

  • 2021-12-09 07:37:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល UEFA Champions League តាម​ពិត​ត្រូវ​បញ្ចប់​កាល​ពី​យប់មិញ​តែ​ដោយសារ​អាកាសធាតុ​ទើប​ក្រុម Atalanta និង Villarreal ត្រូវ​លើក​ពេល​មក​លេង​នៅ​យប់​នេះ​វិញ។ យ៉ាង​ណា​បើ​ទោះ​ការ​ប្រកួត​គូ​នេះ​ត្រូវ​បាន​លើក​ពេល​ក៏​​ដោយ ការ​ចាប់​គូ​នឹង​ប្រព្រឹត្តទៅ​ធម្មតា​តាម​កាល​កំណត់​ដដែល។

​ការ​ចាប់​ឆ្នោត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ច័ន្ទ ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​៦:០០​​នាទី​យប់​​​នៅ​ទី​ក្រុង Nyon ​ប្រទេស​ស្វីស​ដែល​ជា​ទីស្នាក់ការ​កណ្ដាល​របស់ UEFA ។ ការ​ចាប់​ឆ្នោត​ត្រូវ​បាន​កំណត់​ថា ក្លឹប​ដែល​មក​ពី​​លីគ​ជា​មួយ​គ្នា​ នឹង​មិន​​ឲ្យ​ប៉ះ​គ្នា​ឡើយ។

ឧទាហរណ៍​ថា ៖ ក្រុម​មក​ពី​អង់គ្លេស Manchester United នឹង​មិន​អាច​ប៉ះ​ក្រុម​មក​ពី អង់គ្លេស​ដូច​គ្នា​ឡើយ​នៅ​វគ្គ​នេះ​។ ជា​មួយ​​គ្នា​នោះ​ក្រុមដែល​បាន​ឡើង​​មក​ក្នុង​ពូលជា​មួយ​គ្នា​ក៏​មិន​អាច​ប៉ះ​គ្នា​ដែរ​។

​​​ដូច្នេះ​បើ​ចង់​ដឹង​ថា​​ក្រុម​ណា​អាច​ប៉ះ​គ្នា​ខ្លះ​សូម​តារាង​ខាង​ក្រោម៖

ប្រភព៖ Goal ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់