• 2021-12-09 03:48:31
  • បាល់ទាត់

Xavi ធានា​ថា​នឹង​ឈ្នះ​គ្រប់ការ​ប្រកួត ហើយ​យកពាន Europa League

  • 2021-12-09 03:48:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​យប់​មិញ​នេះ​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona បាន​ធ្លាក់​ទៅ​កាន់ Europa League ​​​ហើយ​ក្រោយ​ចាញ់​ក្រុម​ Bayern Munich ៣-០ នៅ​ទឹក​ដី​​​ប្រទេស​អាល្លឺម៉ង់។ ​ក្រោយ​ការ​ធ្លាក់​ទៅ​​លេង​នៅ​ពាន​លំដាប់​ទី​២​នៃ​តំបន់​អឺរ៉ុប​មួយ​នេះ​អ្នក​ចាត់​ការ​ Xavier Hernández ធានា​ថា នឹង​ឈ្នះ​គ្រប់ការ​ប្រកួត ហើយ​យកពាន Europa League ។

អ្នក​ចាត់​ការ​​សញ្ជាតិ​អេស្ប៉ាញ​ខាង​លើ​បាននិយាយ​ថា «​ពាន​ UCL ក្រុម​ Barcelona មិន​មាន​សមត្ថភាព​ប្រកួត​ប្រជែង​ទេ។ ខ្ញុំ​បាន​ប្រាប់​​ទៅ​កាន់​កីឡាករ​របស់​ខ្ញុំ​ថា នេះ​ជា​ការ​ចាប់​ផ្ដើម​ថ្មី​​មួយ។ វា​ជា​ចំណុច​​ដែល​ត្រូវ​មើល​សាឡើងវិញ។ យើ​ង​គ្មាន​លទ្ធភាព​ក្នុង​ពាន UCL ខ្ញុំ​ពិត​ជា​ខឹង​ណាស់​ តែ​វា​ជា​ការ​ពិត។​...ដោយ​ឡែក​សម្រាប់​ Europa League វា​ជា​ការ​ទទួល​ខុស​ត្រូវ​ថ្មី​មួយ ដែល​ក្រុម​របស់​យើង​ត្រូវ​តែ​ឈ្នះ​គ្រប់​ការ​ប្រកួត ដើម្បី​គ្រង​ជើង​ឯក​​»។

​​​​​​​​​​​​Barcelona បាន​ធ្លាក់​ចេញ​ពី UEFA Champions League ក្រោយ​រក​បាន​​ត្រឹម​៧ ពិន្ទុ​ក្នុង​ពូល E ចាញ់​ក្រុម​ Benfica របស់​​ព័រទុយហ្គាល់​តែ​មួយ​ពិន្ទុ​​ប៉ុណ្ណោះ​។ បើ​គិត​មក​ដល់​ពេល​នេះ Xavi ដឹក​នាំ​អ្នក​មាន​បុណ្យ​បាន​ចំនួន ៥ ប្រកួត​ហើយ​ក្នុង​នោះ​ចាញ់២ ឈ្នះ​២ និង​ស្មើ​១​ប្រកួត​ផង​ដែរ​៕​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់