• 2021-12-02 11:44:21
  • បាល់ទាត់

Klopp ថា​​ Salah ​ខឹង​សម្បារ​នឹង​លទ្ធផល​ ទោះ​​ឈ្នះ​នឹង​ Everton ៤-១ក្ដី​

  • 2021-12-02 11:44:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ Jurgen Klopp បាន​ចេញ​មុខ​និយាយ​ទៅ​កាន់​សារព័ត៌មាន​ថា​ ​ខ្សែ​ប្រយុទ្ធ​ Mohamed Salahបាន​បញ្ចេញ​សកម្មភាព​ខឹង​សម្បារ​មិន​សប្បាយ​នឹង​លទ្ធផល​នៅ​ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់​ក្រោយ​ការ​ប្រកួត​ ទោះ​ជា​ជួយ​ក្លឹប​ Liverpool ឲ្យ​ឈ្នះ​នឹង​ក្លឹប​ Everton ៤-១ ទៅ​ហើយ​ក្ដី​។

នៅ​ក្នុង​ការ​ប្រកួត​ខាង​លើ​នេះ​ Salah បាន​ស៊ុត​បញ្ចូល​ទី​របស់​ក្រុម​ Everton ២គ្រាប់​ហើយ​ ដោយ​នៅ​នាទី​១៩ និង​នាទី​៦៤ ដែល​ធ្វើ​ឲ្យ​កីឡាករ​នេះបាន​ស៊ុត​ចូល​សរុប​ ១៩​គ្រាប់​ ក្នុង​១៩​ប្រកួត​ហើយ​ក្នុង​រដូវកាល​នេះ​។

​ទាក់​ទង​នឹង​រឿង​នេះ​​លោក​ Klopp ក៏​បាន​បក​ស្រាយ​ពី​មូលហេតុ​ដែល​ខ្សែ​ប្រយុទ្ធ​អេហ្ស៊ីប​រូប​នេះ​មិន​សប្បាយ​ផង​ដែរ​គឺ​ដោយ​សារ​តែ​​ កីឡាករ​មួយ​នេះ​ចង់​ស៊ុត​ចូល​មួយ​គ្រាប់​ទៀត​ ដើម្បី​ទទួល​បាន​ Hat Trick នៅ​ក្នុង​ការ​ប្រកួត​ខាង​លើ​ ព្រោះ​ថា​ឱកាស​ដែល​គេ​អាច​ស៊ុត​ចូល​មួយ​គ្រាប់​ទៀត​នេះ​គឺ​មាន​ច្រើន​។

ទោះ​ជា​ Salah បញ្ចេញ​ភាព​មិន​សប្បាយ​ចិត្ត​នឹង​លទ្ធផល​យ៉ាង​ម៉េច​ក៏​ដោយ​ អ្នក​ចាត់​ការ​ Liverpool នៅ​តែ​សរសើរ​រូប​គេ​ និង​ក្រុម​ទាំង​មូល​ថា​ធ្វើ​បាន​ល្អ​ខ្លាំង​ក្នុង​ការ​ប្រកួត​នឹង​ Everton នេះ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់