• 2021-11-30 07:03:54
  • បាល់ទាត់

ប្រាក់ ធីវ៉ា ​និយាយ​អ្វី​ខ្លះ​​សម្រាប់​​ប្រមូល​ផ្ដុំ​ត្រៀម​ការ​ប្រកួត AFF Suzuki Cup 2020?

  • 2021-11-30 07:03:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ខ្សែ​បម្រើ​ប្រយុទ្ធ​​របស់ ភ្នំពេញ​ក្រោន ​ប្រាក់ ធីវ៉ា បាន​និយាយ​ថា ខ្លួន​គ្មាន​ការ​ព្រួយបារម្ភ​ឡើយ សម្រាប់​ការ​ប្រកួត AFF Suzuki Cup 2020 ដែល​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​សិង្ហបុរី​​ថ្ងៃ​ទី​៦ ខែ​ធ្នូ ទល់​ក្រុម​ម៉ាឡេស៊ី ​ខាង​មុខ​នេះ​។ ក្រៅ​ពី​នេះ​តើ​ខ្សែ​បម្រើ​ប្រយុទ្ធ​ដដែល​និយាយ​អ្វី​ខ្លះ​បន្ថែម​ទៀត​ពី​ការ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​?

ខ្សែ​បម្រើ​ប្រយុទ្ធ​ដែល​កំពុង​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​​នៅ​ជម្រើស​ជាតិ​រូប​នេះ​បាន​និយាយ​ថា «សម្រាប់​ខ្ញុំ​មាន​អារម្មណ៍​ថា សប្បាយ​ចិត្ដ​សម្រាប់​ការ​វិល​ត្រឡប់​មក​ក្រុម​ជម្រើស​ជាតិ​សារ​ជាថ្មី។ កីឡាករ​ទាំង​អស់​គឺ​បាន​យល់​ដឹង​ពី​គ្នា​បាន​ច្រើន​និង​ព្យាយាម​ធ្វើ​អី​ដែល​គ្រូ​បាន​ដាក់​អោយ។ ខ្ញុំ​គ្មាន​ការ​បារម្ភ​ទេ​ចំពោះ​ការ​ប្រកួត​លើក​នេះ ព្រោះ​ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួចរាល់​តាំង​ពី​នៅ​ក្លឹប​រហូត​មក​ដល់​ជម្រើសជាតិ​ ទាំង​សុខភាព​គឺ​មិន​មាន​បញ្ហា​អ្វី​ទេ​ ហើយ​សម្រាប់​ការ​ហ្វឹកហាត់​ប្អូន នឹង​ព្យាយាម​ធ្វើ​អោយ​បាន​ល្អ ជា​ពិសេស​សង្ឃឹម​ថា​ នឹង​អាច​ជួយ​ក្រុម​ជម្រើសជាតិ​»។

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ហោះ​ទៅ​កាន់​ទឹក​ដី​សិង្ហបុរី​ នា​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០២១ ខាង​មុខ​នេះ​ ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ពូល B ក្នុង​ពាន​រង្វាន់​ខាង​លើ ​​ដែល​ប្រកួត​បើក​ឆាក​របស់​ខ្លួន​ត្រូវ​ប៉ះ​ម៉ាឡេស៊ី​ថ្ងៃ​ទី​៦ ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់