• 2021-11-26 12:18:16
  • បាល់ទាត់

Conte យល់​ថា​ កម្រិត​លេង​របស់​ Spurs មិន​សូវ​ខ្លាំង​ប៉ុន្មាន​ ក្រោយ​ចាញ់​ក្លឹប​ស្លូវើនៀ​មួយ​នេះ​

  • 2021-11-26 12:18:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Antonio Conte អ្នកចាត់​ការ​ក្លឹប​ Tottenham Hotspur បាន​និយាយ​ក្រោយ​ចាញ់​ក្លឹប​ Mura មក​ពី​ប្រទេស​​ស្លូវើនៀ​ នូវ​លទ្ធផល​ ១-២ ក្នុង​ក្របខ័ណ្ឌ​ Europa Conference League នៅ​ក្នុង​ថ្ងៃ​នេះ​(ម៉ោង​កម្ពុជា​)​ ថា​លោក​ចាប់​ផ្ដើម​យល់​ឃើញ​ថា​ កម្រិត​លេង​របស់​ក្រុម​លោក​នៅពេលនេះ មិន​សូវ​ខ្លាំង​ប៉ុន្មាន​ទេ​។

លោក​ Conte បាន​និយាយ​ថា​៖" បន្ទាប់​ពី​ដឹក​នាំ​បាន​បី​អាទិត្យ​ជាង ខ្ញុំ​ចាប់​ផ្ដើម​យល់​ពី​ស្ថានភាព​របស់​ក្លឹប​ Spurs នេះ​។ វា​មិន​ងាយ​ក្នុង​ការ​ដឹក​ទេ​ និយាយ​ឲ្យ​ស្មោះ​ត្រង់​ទៅ​គឺ​ថានៅពេលនេះ​កម្រិត​លេង​ក្រុម​យើង​មិន​សូវ​ខ្លាំង​ មិន​សូវ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ប៉ុន្មាន​ទេ​ "។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ខាង​លើ​នេះ​ អ្នកចាត់​ការ​ Spurs ក៏​ឡើង​លើក​ឡើង​ផង​ថា​ ក្រុម​របស់​លោក​នៅ​ខ្វះ​ខាត​ចំណុច​ច្រើន​ ជា​ពិសេស​ធ្វើ​យ៉ាង​ណា​ឲ្យ​ក្លាយ​ជា​ក្រុម​ខ្លាំង​ប្រកួតប្រជែងនៅ​អង់គ្លេស​បាន​ តែ​យ៉ាង​ណា​ក៏​ដោយ​លោក​ដឹង​ពី​បញ្ហា​ដែល​ត្រូវ​ដោះ​ស្រាយ​ដើម្បី​ឈាន​កម្រិត​ហ្នឹង​ គ្រាន់​តែ​ត្រូវ​ការ​ពេលវេលា​ ភាព​អត់​ធ្មត់​ ការ​ខិតខំ​ប្រឹង​ប្រែង​ខ្លាំង​ ព្រោះ​រឿង​ទាំង​នេះ​មិន​អាច​ជប់​បាន​ឡើយ​។

ងាក​មក​កាន់​ PL វិញ​នៅ​ខណៈ​នេះ​ Spurs ឈរ​នៅ​លំដាប់​លេខ​៧ ដោយមាន​ ១៩ពិន្ទុ ខណៈ Chelsea ជា​ក្លឹប​នាំ​មុខ​មាន​ ២៩ពិន្ទុ៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់