• 2021-11-26 11:45:48
  • បាល់ទាត់

អតីត​មេ​របស់​ Rangnickថា​ គ្រូតានេះ​មក​ដឹក​នាំ​ Man Utd គឺ​ដើម្បី​តែលុយ​ មិន​មែន​ចង់​ឲ្យ​រីក​ចម្រើន​ឡើយ

  • 2021-11-26 11:45:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Nikolai Naumov អតីត​ប្រធាន​ក្លឹប​ Lokomotiv Moscowបាន​ចោទ​ប្រកាន់​នៅ​ក្នុង​ថ្ងៃ​នេះ​ទៅ​កាន់​លោក​ Ralf Rangnick បច្ចុប្បន្ន​ជា​នាយក​កីឡា​ និង​ទំនាក់ទំនង​របស់​ក្លឹប​ Lokomotiv Moscow នេះ​ដែល​នឹង​ផ្លាស់​ទៅ​ធ្វើ​ជា​អ្នក​ចាត់​ការ​បណ្ដោះអាសន្ន​ Manchester United ឆាប់ៗ​ខាង​មុខ​នេះ​ថា​ លោក​ Rangnick នេះ​ទៅ​ផ្លាស់​ទៅ​ដឹក​នាំ​ក្លឹប​បិសាច​ក្រហម​គឺ​ដើម្បី​តែ​លុយ​ទេ​ មិន​មែន​ស្រលាញ់​ចង់​ឲ្យ​ក្រុម​នេះ​រីក​ចម្រើន​ទៅ​មុខ​ឡើយ​។

លោក​ Naumov បាន​និយាយ​នៅ​ក្នុង​ពេល​សម្ភាសន៍​ជា​មួយ​សារព័ត៌មាន​ Match TV ថា​៖" Rangnick ផ្លាស់​ទៅ​ហ្នឹង​គឺ​មិន​មែន​ដើម្បី​ Man Utd ឡើយ​។ សម្រាប់​ Rangnick គឺ​ច្បាស់​ណាស់​គេ​មិន​ខ្វល់​ការ​រត់​គេច​ ក្បត់​ពី​ទំនួល​ខុស​ត្រូវ​ ឬ​ក៏​ខ្លាច​អាម៉ាស់​ពេល​ធ្វើ​អញ្ចឹង​ទេ​។ អ្វី​ទាំង​អស់​គេ​ធ្វើ​ជា​មុខរបរ​ ជា​ជំនួញ​របស់​គេ​ ដើម្បី​បាន​លុយ​ច្រើន "។

លោក​បាន​បន្ត​ថា​៖" គេ​ពិត​ជា​មិន​ខ្វល់​ពី​បាល់ទាត់​សោះ​តែ​ម្ដង​ ព្រោះ​តែ​ធ្វើ​នេះ​គឺ​ដើម្បី​តែ​មុខរបរ​គេ​ទេ​។ អញ្ចឹង​ហើយ​បើ​មាន​ក្រុម​ជម្រើស​ជាតិ​ លីគកំពូល​ ក្លឹប​បាល់ទាត់​ណា​ត្រូវ​កា​គេ​កាន់​កាប់​មើល​ការ​ខុស​ត្រូវ​កាន់​តែ​ច្រើន​ នោះ​គេ​នឹង​រក​លុយ​បាន​កាន់​តែ​ច្រើន​។ និយាយ​ទៅ​មិន​ខុស​ពី​គេ​ដឹក​នាំ​ Lokomotiv នេះ​ទេ​គឺ​គេ​មក​នេះ​ដើម្បី​តែ​លុយ​ទេ​ មិន​មាន​ចិត្ត​ចង់​ឲ្យ​រីក​ចម្រើន​ទេ​ "។

អតីត​ប្រធាន​ក្លឹប​រុស្ស៊ី​នេះ​ក៏​បាន​បន្ថែម​ថា​ ឥឡូវ​នេះ​ Man Utd ឲ្យ​លុយ​ច្រើនគេ​ទៅ​ដឹក​នាំ​នៅ​ហ្នឹង​ អញ្ចឹង​គេ​​នឹង​ផ្លាស់​ទៅ​យក​លុយ​ហ្នឹង​ភ្លាម​។ ដល់​ពេល​ពេល​ខាង​មុខ​ទៅ​ ខាង​អាហ្វ្រិក​ឲ្យ​ លុយ​គេច្រើន​មក​ដឹក​នាំ​ នោះ​គេ​នឹង​ទៅ​យក​លុយ​កន្លែង​ផ្សេង​ទៀត​នោះ​ ហើយ​ចាក​ចោល​ក្រុម​ការងារ​នៅ​ Man Utd នេះ​តែ​ម្ដង​ និយាយ​ទៅ​គឺ​ថា​រក​ស៊ី​សុទ្ធតែ​ម្ដង​ ស៊ី​ដាច់​ សង​ដាច់​ "។

បើតាម​សារព័ត៌មាន​ច្រើន​ចុះ​ផ្សាយ​ នៅ​ពេល​ដែល​ លោក​ Rangnick មក​ដឹក​នាំ Man Utd នៅ​ពេល​ខាង​មុខ​នេះ​ អ្នកគាំទ្រ​រំពឹង​ថា​ កំពូល​អ្នក​ដឹកនាំ​ក្លឹប​មាន​បទពិសោធន៍​ច្រើន​ឆ្នាំ​នេះ​ នឹង​ជួយ​ក្លឹប​ឲ្យ​ទៅ​មុខ​៕

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់