• 2021-11-26 03:22:05
  • បាល់ទាត់

នាទី​លេង​ Ronaldo និង Maguire ​នឹង​មាន​តិច ​ពេល​បិតា​គ្រូ Rangnick ​មក​កាន់ Man Utd ?

  • 2021-11-26 03:22:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​គាំទ្រ​បិសាច​ក្រហម ​បាន​បង្ហាញ​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង​នៅ​ពេល​ក្លឹប​មួយ​នេះ ​ត្រៀម​ប្រកាស​យក​លោក Ralf Rangnick ​មក​ដឹក​នាំ​ក្រុម​បណ្ដោះអាសន្ន​៦​ខែ គិត​ចាប់​ពី​សប្ដាហ៍​ក្រោយ​ទៅ។

​ការ​សប្បាយ​ចិត្ត​របស់​អ្នក​គាំទ្រ​ក៏​ព្រោះ​តែ​លោក Ralf Rangnick ​នេះ​ជា​គ្រូ​នៃ​គ្រូ​បង្វឹក​រាប់​រយ​នាក់​ទៀត​នៅ​អាល្លឺម៉ង់។ ​លោក​ជា​អ្នក​ចាត់ការ​ល្អ​បំផុត​ម្នាក់​ក្នុង​ចំណោម​អ្នក​ចាត់ការ​ល្អ​ៗ​ជា​ច្រើន​នាក់​ទៀត ដែល​ពោរពេញ​ដោយ​បទ​ពិសោធ​និង​តាក់តិច​នៃ​ការ​ប្រកួត។ ​អ្វី​ដែល Professor ​រូប​នេះ​ទាមទារ​ពី​កីឡាករ​បំផុត​នោះ ​គឺ​លេង​៩០​នាទី ​ម្នាក់​ៗ​ត្រូវ​រត់​ប្រជែង​បាល់​ជា​និច្ច ​មិន​អាច​ឈរ​មើល​គេ​លេង​បាន​ឡើយ។

​ដោយសារ​តែ​កត្តា​ទាមទារ​ច្រើន​នេះ​ហើយ ទើប​បាន​ជា​អ្នក​គាំទ្រ​មួយ​ចំនួន​បារម្ភ​ពី​អនាគត​របស់ Critsiano Ronaldo ​វិញ? ​ខ្សែ​ប្រយុទ្ធ​វ័យ​៣៦​ឆ្នាំ​ខាង​លើ​វ័យ​ជ្រេ​បន្ដិច​ហើយ ​និង​មិន​អាច​សកម្ម​លើ​ទីលាន​រហូត​នោះ​ទេ។ ​វា​អាច​នឹង​មិន​ត្រូវ​ជាមួយ​អ្វី​ដែល​លោក Rangnick ​ទាមទារ​ឡើយ។ ឬ​អាច​និយាយ​មួយ​ទៀត​ថា ​នាទី​លេង​របស់ CR7 ​នឹង​មិន​អាច​មាន​ច្រើន​ដូច​កាល​លោក Ole ​ដឹក​នាំ​នោះ​ទេ។

​មិន​ត្រឹម​តែ Ronaldo ​នោះ​ទេ ​កីឡាករ​ច្រើន​នាក់​ទៀត​ក្នុង​ក្រុម Man Utd ​បច្ចុប្បន្ន​ដូចជា Pogba ​និង Harry Maguire ជា​ដើម​នោះ​ក៏​នឹង​ត្រូវ​ប្រឈម​ដូច​គ្នា ឬ​អាច​និយាយ​បាន​ថា​​នឹង​មាន​ការកែ​ប្រែ​ច្រើន​មិន​ខាន ប្រសិន​បើ​ពួកគេ​ចង់​មាន​ឱកាស​បន្ដ​ជម្រើស​១១​នាក់​ដំបូង​ទៀត។ អ្វី​ដែល​លោក Rangnick ​ចង់​ឃើញ​បំផុត​គឺ​ការ​បណ្ដេញ​បាល់​មិន​ឈប់​របស់​កីឡាករ​លើ​ទីលាន ​និង​ការ​ស្រែក​ឃ្លាន​មាន​បាល់​នៅ​ជាប់​ជើង៕

ប្រភព៖ Dailymail អត្ថបទ៖ យ៉ា ណុត

មតិយោបល់