• 2021-11-26 01:23:14
  • បាល់ទាត់

អែមហួស! Man Utd ​តែងតាំង ​បិតា​​បាល់ទាត់​អាល្លឺម៉ង់​ធ្វើ​ជា​គ្រូ​បង្វឹក​

  • 2021-11-26 01:23:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Ralf Rangnick ​គ្រូ​បង្វឹក​ពោរពេញ​ដោយ​បទ​ពិសោធ​សញ្ជាតិ​អាល្លឺម៉ង់ ​បាន​សម្រេច​ចិត្ត​យល់​ព្រម​ដឹក​នាំ​ក្រុម​បិសាច​ក្រហម Manchester United ​បណ្ដោះអាសន្ន​ហើយ​មាន​រយៈ​ពេល​៦​ខែ។

​បុរស​វ័យ​៦៣​ឆ្នាំ​ខាង​លើ​នេះ​បាន​ទទួល​ការងារ​នៅ Man Utd ​មែន ប៉ុន្តែ​លោក​មិន​ទាន់​អាច​ដឹក​នាំ​ក្រុម​ទល់ Chelsea ​បាន​នៅ​ឡើយ​ទេ ​ដោយ​រង់ចាំ​លិខិត​ការងារ​សិន។ ​លោក Rangnick ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ថា​ជា​គ្រូ​បង្វឹក​តឹងរឹង​ម្នាក់​ក្នុង​វិស័យ​បាល់ទាត់ ​និង​មាន​តិចនិច​ស៊ី​ជម្រៅ​ផង​ដែរ។ ​លោក ​ជា​គ្រូ​បង្វឹក​ម្នាក់​ដែល​មិន​ចេះ​ទុក​មាត់​ឡើយ ហើយ​ការ​ដឹក​នាំ​របស់​លោក​ឃើញ​ថា​ទទួល​បាន​ផល​ល្អ ​បើ​ទោះ​ជា​មិន​ធ្លាប់​ដឹក​នាំ​ក្រុម​មាន​លុយ​ច្រើន​ៗ​ក៏​ដោយ។

​គ្រូ​បង្វឹក​ខាង​លើ​នេះ ​ក៏​ជា​គ្រូ​របស់​អ្នក​ចាត់ការ​វ័យ​ក្មេង​ៗ​នា​បច្ចុប្បន្ន​នេះ​ផង​ដែរ។ ដោយ​លោក Klopp ​និង Thomas Tuchel ​សុទ្ធ​តែ​ទទួល​បាន​បទ​ពិសោធ​ពី​បុរស​ខាង​លើ​ទាំង​អស់។ ​ដោយ​ការ​យក​បាន​លោក Rangnick ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា Man Utd ​រើស​មនុស្ស​មក​ដឹក​នាំ​ក្រុម​ត្រូវ​ហើយ៕

ប្រភព៖ Dailymail អត្ថបទ៖ យ៉ា ណុត

មតិយោបល់