- 2021-11-25 02:51:08
- បាល់ទះ
កក្រើកទៀតហើយ! ការប្រកួតបាល់ទះ៤ស្មើ ពានរង្វាន់ ISI 2021
- 2021-11-25 02:51:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កក្រើកទៀតហើយ! ការប្រកួតបាល់ទះ៤ស្មើ ពានរង្វាន់ ISI 2021
ចន្លោះមិនឃើញ
នៅសល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ប្រិយមិត្តដែលស្នេហាវិស័យកីឡាបាល់ទះ នឹងបានទស្សនាការប្រកួតដ៏ជក់ចិត្តលក្ខណៈស្តង់ដារទម្រង់៤ស្មើ ដណ្ដើមពានរង្វាន់អធិរាជ ISI PIPE ISI PALM 2021។
បើតាមការឱ្យដឹងពីអ្នករៀបចំកម្មវិធីលោក ស្រឺ ស្រែង ហៅសំណព្វ កម្មវិធីនៃការប្រកួតនេះនឹងចាប់ផ្ដើមធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី២៩ ខែវិច្ឆិកា ខណៈការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០២ ដល់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២១។ ការប្រកួតទៀតសោត ធ្វើតែនៅរសៀលថ្ងៃពុធ និងប្រហស្បតិ៍តែប៉ុណ្ណោះ។
ការប្រកួតមានច្រើនក្រុមចូលរួម ប៉ុន្តែទោះបីជាយ៉ាងណា Sabay មិនទាន់បានព័ត៌មានលំអិតពីកម្មវិធីប្រកួតនៅឡើយទេ ដោយត្រូវរងចាំដល់ថ្ងៃធ្វើស្និសីទសារព័ត៌មាននៅថ្ងៃទី ២៩ ខែវិច្ឆិកាខាងមុខនេះសិន៕