• 2021-11-24 12:24:46
  • បាល់ទាត់

Benzema ត្រូវ​បាន​តុលាការ​ សម្រេច​ឲ្យ​ជាប់​ទោស​ ពាក់ព័ន្ធ​នឹង​ រឿង​​គំរាម​បង្ហោះ​វីដេអូ​រួមរ័ក​ Valbuena

  • 2021-11-24 12:24:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Karim Benzema ត្រូវ​បាន​តុលាការ​ប្រទេស​បារាំង​កាត់​ក្ដី​សម្រេច​​ឲ្យជាប់​ពន្ធនាគារ ១ឆ្នាំ តែ​ត្រូវ​បាន​ព្យួរទោសទាំងស្រុង និង​ពិន័យ​ជា​ប្រាក់​ជាង​ ៨៤,០០០ដុល្លារ​ ក្រោយ​រក​ឃើញ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គំរាម​ទម្លាយ​វីដេអូ​រួមរ័ក​អតីត​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​បារាំង​ខ្លួន​គឺ​ ខ្សែ​បម្រើ​ Mathieu Valbuena កាល​ពី​ឆ្នាំ​២០១៥​។

ទាក់ទង​នឹង​រឿង​ខាង​លើ​នេះ​ Benzema ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​បាន​រួម​គំនិត​ជា​មួយ​អ្នក​ស្គាល់​គ្នា​៤នាក់​គឺ​លោក​ Axel Angot លោក​ Mustapha Zouaoui លោក​ Younes Houass និង​លោក​ Karim Zenati គំរាម​ទារ​លុយ​ Valbuena ជា​ថ្នូរ​មិន​បង្ហោះ​វីដេអូ​រួមរ័ក​របស់​គេ​។

លោក​ Axel Angot ជា​អ្នក​រក​ឃើញ​វីដេអូ​រួមរ័ក​ Valbuena លើ​ទូរស័ព្ទ​កីឡាករ​នេះ​និង​ចម្លង​មក​ទូរស័ព្ទ​ខ្លួន​ រី​ឯ Zouaoui ជា​អ្នក​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​ ប៉ុន្តែ​គេ​ថា​មិន​ដែល​មាន​បំណង​ធ្វើ​អញ្ចឹង​ឡើយ​ រី​ឯ Houass ជា​អ្នក​ថា​ Benzema ពាក់ព័ន្ធ​ និង​ Zenati ជា​អ្នក​អូស​ឲ្យ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ពាក់​រឿង​ក្ដី​នេះ​។

Benzema តែង​តែ​បដិសេធ​មិន​បាន​ប្រព្រឹត្តិ​រឿង​នេះ​រហូត​មក​ ប៉ុន្តែ​ក្រោយ​ខាង​ប៉ូលិស​ក៏​បាន​រក​ឃើញ​ភស្តុតាង​ ខ្សែ​ប្រយុទ្ធ​បារាំង​រូប​នេះ​បាន​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដោយ​ផ្ទាល់​ ដែល​ជា​ភស្តុតាង​ឲ្យ​តុលាការ​សម្រេច​ក្ដី​បែប​នេះ​។

យ៉ាង​ណា​ក្ដី​ទោះ​លទ្ធផល​បែប​នេះ​ក្ដី​ក៏​ Benzema នៅ​តែ​មាន​សិទ្ធ​ចូល​រួម​ប្រកួត​ជម្រើសជាតិ​បារាំង​ដដែល​ជា​ពិសេស​ចូល​រួម​ World Cup ឆ្នាំ​ក្រោយ​ ព្រោះ​លោក​ Noel Le Graet ប្រធាន​សហព័ន្ធ​បាល់ទាត់​បារាំង​ ធ្លាប់​លើក​ឡើង​រួចរាល់​ហើយ​ថា​ ទោះ​លទ្ធផល​រឿង​ក្ដី​នេះ​ទៅ​ជា​យ៉ាង​ណា​អាជីព​ Benzema នៅ​ក្រុម​បារាំង​មិន​ប៉ះពាល់​ឡើយ​៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់