• 2021-11-24 11:37:46
  • បាល់ទាត់

ល្បី​ថា​ Dortmund នឹង​ឡើង​ប្រាក់​ពលកម្ម​ឲ្យ​ Haaland ទ្វេ​ដង​ ដើម្បី​ទាក់​ចិត្ត​​​ឲ្យ​នៅ​បន្ត​

  • 2021-11-24 11:37:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Borussia Dortmund នឹង​ហ៊ានចំណាយ​លុយ​ឡើង​ប្រាក់​ពល​កម្ម​ឲ្យ​ខ្សែ​ប្រយុទ្ធ​ Erling Haaland ទ្វេ​ដង​ ដើម្បី​ចង់​ឲ្យ​កីឡាករ​រូប​នេះ​នៅ​បន្ត​ជា​មួយ​ក្លឹប​របស់​ខ្លួន​ទៀត​នៅ​រដូវកាល​ក្រោយ​ៗទៀត។ នេះ​បើ​យោង​តាម​ Sky Sports អាល្លឺម៉ង់​ ដែល​ចុះ​ផ្សាយ​នៅ​ Daily Mail ។

បើ​តាម​ប្រភព​ខាង​លើ​ Dortmund នឹង​ឡើង​ប្រាក់​ពលកម្ម​ឲ្យ​ Haaland ពី​ជាង​ ១០លាន​ដុល្លារ​ (ប្រាក់​ពលកម្ម​បច្ចុប្បន្ន) រហូត​ទៅ​ដល់​ជាង​ ២០​លាន​ដុល្លារ​ ក្នុង​មួយ​ឆ្នាំ​។

មិន​តែ​ប៉ុណ្ណោះ​ ក្លឹប​អាល្លឺម៉ង់​មួយ​នេះ​ក៏​នឹង​​ព្យាយាម​បញ្ចុះ​បញ្ចូល​ខ្សែ​ប្រយុទ្ធ​ន័រវែស​រូប​នេះ​ ឲ្យ​ពន្យារ​ពេល​ ដាក់​ចេញ​នូវ​កុងត្រា​ទិញ​ផ្ដាច់​សម្រាប់​ឲ្យ​ក្លឹប​ដទៃ​ទិញ​យក​ (Release Clasue) ក្នុង​តម្លៃ​ជាង​ ៨៥លាន​ដុល្លារ​ ពី​រដូវ​ក្ដៅ​ឆ្នាំ​២០២២​ ទៅ​រដូវកាល​ឆ្នាំ​២០២៣​ខាង​មុខ​វិញ​។

Haaland នឹង​ចប់​កុងត្រា​ជា​មួយ​ Dortmund នៅ​ឆ្នាំ​២០២៤ខាង​មុខ​ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​សុទ្ធ​តែ​ត្រូវ​បានក្លឹប​ធំៗ​ជា​ច្រើន​​ដូច​ជា​ Man Utd, Liverpool, Chelsea ជា​ដើម​ ដេញ​ជើង​គ្នា​ចង់ទិញ​យក​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់