• 2021-11-22 03:45:29
  • បាល់ទាត់

ធ្លាយ​រឿង United ទៅ​ទាក់ទង​អ្នក​ចាត់​ការ​នៅ Premier Laegue ម្នាក់ ក្រោយ​ដេញ Ole

  • 2021-11-22 03:45:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester Unitd ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា បាន​ទៅ​ទាក់ទង​អ្នក​ចាត់​ការ​របស់​ក្លឹប Leicester City លោក Brendan Rodgers ដើម្បី​មក​ជំនួស​កន្លែង​លោក Ole Gunnar Solskjaer។

ក្លឹប​បិសាច​ក្រហម​បាន​បញ្ចប់​តួនាទី​​អ្នក​ចាត់​ការ​សញ្ជាតិ​ន័រវែស​កាល​ពី​ថ្ងៃ​អាទិត្យ ក្រោយ​លោក​ដឹក​នាំ​ក្រុម​ចាញ់​យ៉ាង​អាម៉ាស់ ៤-១ ជាមួយ Watford។ នេះ​គឺ​ជា​បរាជ័យ​លើក​៤ ក្នុង​ចំណោម​៥​ប្រកួត​ចុងក្រោយ​របស់ Man Utd ក្នុង​លីគ។

United ពេល​នេះ​បាន​ឲ្យ​លោក Michael Carrick មើល​ការ​​ក្រុម​បណ្ដោះអាសន្ន​សិន។ ប៉ុន្តែ​បើ​តាម The Sun ឲ្យ​ដឹង​ថា បិសាច​ក្រហម​ក៏​កំពុង​​​ព្យាយាម​​ស្វែង​រក​អ្នក​ចាត់​ការ​ថ្មី​ឲ្យ​បាន​ឆាប់​ៗ​ដួច​គ្នា និង​បាន​ទៅ​ទាក់ទង​លោក Rodgers។ ពួក​គ​នឹង​ត្រៀម​កញ្ចប់​ទឹក​ប្រាក់​៨​លាន​ផោន​ដើម្បី​បង់​ឲ្យ Leicester ដើម្បី​នាំ​យក​អ្នក​ចាត់​ការ​វ័យ​​៣៨​ឆ្នាំ​មក​កាន់ Old Trafford។

លោក Rodgers មាន​បទពិសោធន៍​ដឹក​នាំ​​ក្រុម​នៅ​អង់គ្លេស​ជា​ច្រើន​ដូច​ជា Watford, Reading, Swansea City, Liverpool និង Leicester City៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់