• 2021-11-15 00:15:00
  • ប្រដាល់

៣ប្រកួត​ឈ្នះ​ទាំង៣​ វី សម្ភស្ស ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ប្រាក់​លាន​ប្រដាល់​សកល​

  • 2021-11-15 00:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ វី​ សម្ភស្ស​ បន្ទាប់​ប្រកួត​វិល​ជុំ​៣ដង​ឈ្នះ​ទាំង៣​ បាន​ឡើង​ទៅ​វគ្គផ្ដាច់ព្រ័ត្រ​ដណ្ដើម​ប្រាក់​៣លាន​រៀល​ផ្នែក​ប្រដាល់​សកល​ហើយ​នៅ​ថ្ងៃ​ទី២៨​ វិច្ឆិកា​ ២០២១។​

វី សម្ភស្ស (ក្រហម)

នេះ​បើ​តាម​ការ​ប្រកាស​របស់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​គឺ​កីឡាករ​ វី ​សម្ភស្ស​ ៣ប្រកួត​ឈ្នះ​ទាំង​៣​ មាន​៩ពិន្ទុ​ក្នុង​ដៃ​ឈរ​លេខ​១​ បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។​ ចំណែក​កីឡាករ​ ទូច​ ដេវីដ​ ៣ប្រកួត​ឈ្នះ២​ ចាញ់១​ មាន​៧ពិន្ទុ​ក្នុង​ដៃ​គឺ​លេខ២​ ដូច្នេះ​រូប​គេ​ក៏​ឡើង​ទៅ​វគ្គ​ផ្ដាច់​ដែរ។​

សម្ភស្ស ពេលផ្ដួល ម៉ន ព្រហ្មម៉ាញ​

រំលឹក​ដែរ​ថា​ ការ​ប្រកួត​ប្រចាំ​សប្ដាហ៍​របស់​សហព័ន្ធ​ប្រដាល់​សកល​ដែល​ធ្វើ​ឡើង​រៀងរាល់​២សប្ដាហ៍​ម្ដង​ក៏​មាន​ជា​ការ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​ឆ្ពោះ​ទៅ​ដណ្ដើម​ប្រាក់​៣លាន​ផង​ដែរ។​ ក្រោយ​ឆ្លង​កាត់​ម្នាក់​៣ប្រកួត​រួច​មក​រក​ឃើញ​បេក្ខភាព​ផ្ដាច់ព្រ័ត្រ​ថ្ងៃ​ទី២៨​ ខែ​វិច្ឆិកា​ ២០២១​ ដោយ​ វី​ សម្ភស្ស​ ប៉ះ​ ទូច​ ដេវីដ៕​

វី សម្ភស្ស ឈ្នះម្សិលមិញ

ប្រកួតប្រដាល់សកលម្សិលមិញ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់