• 2021-11-12 13:23:30
  • បាល់ទាត់

Salah ឈ្នះ​ពាន​គ្រាប់​បាល់​ឆ្នើម​ បន្ថែម​ពី​លើ​ពាន​កីឡាករ​ឆ្នើម​ ប្រចាំ​ខែ​តុលា​ របស់​ PL

  • 2021-11-12 13:23:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mohamed Salah ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Liverpool បាន​ឈ្នះ​ពាន​ពាន​គ្រាប់​បាល់ឆ្នើម​ បន្ថែម​ពី​លើ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ខែ​តុលា​របស់​ Premier League នៅ​ក្នុង​ថ្ងៃ​នេះ​ជា​មួយ​គ្នា​តែ​ម្ដង​។

គ្រាប់​បាល់​ដែល​ធ្វើ​ឲ្យ​កីឡាករ​ Liverpool រូប​នេះ​ឈ្នះ​ពាន​មួយ​នេះ​គឺ​នៅ​ក្នុង​ការ​ប្រកួត​តទល់នឹង​ក្លឹប​ Manchester City កាល​ពី​ថ្ងៃ​ទី​០៣ ខែ​តុលា ឆ្នាំ​២០២១ ក្នុង​លទ្ធផល​ឈ្នះ​ ២-២ ដោយ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​ញាក់​ដាច់​អស់​នូវ​ខ្សែ​ការពារ​ Man City និង​បាន​ស៊ុត​មួយ​ជើង​ចូល​នៅ​នាទី​ទី​៧៦ នៅ​ក្នុង​ប្រកួត​នេះ​។

នេះ​ជា​លើក​ទី​២​ហើយ​ដែល​ Salah បាន​ឈ្នះ​ពាន​គ្រាប់​បាល់​ឆ្នើម​នេះ​ ដោយ​កាល​ពី​លើក​ដំបូង​ កីឡាករ​នេះ​ឈ្នះ​នៅ​ខែ​មករា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​៕

ប្រភព៖ Premier League ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់