• 2021-11-12 12:56:07
  • បាល់ទាត់

Tuchel ឈ្នះ​ពាន​អ្នក​ចាត់​ការ​ឆ្នើម​ប្រចាំ​ខែ​តុលា​ ក្រោយ​ឈ្នះ​៤ប្រកួត​ជាប់​គ្នា​ក្នុង​ PL

  • 2021-11-12 12:56:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Thomas Tuchel អ្នក​ចាត់​ការ​ក្លឹប​ Chelsea បាន​ឈ្នះ​ពាន​អ្នក​ចាត់​ការ​ឆ្នើម​ប្រចាំ​ខែ​តុលា​​ នៅ​ Premier League ក្នុង​ថ្ងៃ​នេះ​។

កាល​ពី​ខែ​តុលា​​កន្លង​ទៅ​នេះ​ លោក​ Tuchel បាន​ដឹក​នាំ​ Chelsea ឲ្យ​ឈ្នះ​៤ប្រកួត​ជាប់​គ្នា​តែ​ម្ដង​នៅ​ក្នុង​ក្របខ័ណ្ឌ​លីគកំពូល​អង់គ្លេស​មួយ​នេះ​ ដោយ​បាន​ឈ្នះ​ប្រកួត​នឹង​ក្លឹប​ Southampton ៣-១ ក្លឹប​ Brentford ១-០ ក្លឹប​ Norwich City ៧-០ និង​ក្លឹប​ Newcastle ៣-០ ។

ក្រោម​ការ​ដឹក​នាំ​របស់​អ្នកចាត់​ការ​រូប​នេះ​ នៅ​ខណៈ​នេះ​ Chelsea កំពុង​ឈរ​នៅ​លំដាប់​ថ្នាក់​ទី​មួយ​ក្នុង​ការ​ប្រកួត​ដណ្ដើម​យក​ PL នេះ​ដោយ​មាន​ ២៦ពិន្ទុ។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​នេះ​ជា​លើក​ទី​ពីរ​​ហើយ​ សម្រាប់​លោក​ Tuchel ដែល​បាន​ឈ្នះ​ពាន​អ្នក​ចាត់​ការ​ឆ្នើម​របស់​ PL នេះ​ចាប់​តាំង​ពី​មក​ដឹក​នាំ​ Chelsea ដោយ​កាល​ពី​លើក​ដំបូង​ឈ្នះ​នៅ​ខែ​មីនា ឆ្នាំ​២០២១​កន្លង​ទៅ​៕

ប្រភព៖ Premier League ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់