• 2021-11-12 08:03:25
  • បាល់ទាត់

Adrian ថា Salah ហាត់​គ្មាន​ពេល​សម្រាក​សោះ​ទម្រាំ​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​ម្នាក់​

  • 2021-11-12 08:03:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​បទ​សម្ភាសន៍​ផ្ទាល់​មួយ​ជា​មួយ​ Goal អ្នក​ចាំ​ទី​របស់​​ហង្ស​ក្រហម ​Adrian San Miguel del Castillo ​បាន​និយាយ​ថា ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អេហ្ស៊ីប​ Mohamed Salah ប្រឹងប្រែង​ហ្វឹកហាត់​ខ្លាំង​ណាស់​រហូត​គ្មាន​ពេល​​សម្រាក​​ទម្រាំ​អាច​ក្លាយ​ជា​កីឡាករ​កម្រិត​កំពូល​មួយ​លើ​លោក​។

​​អ្នក​ចាំ​ទី​សញ្ជាត​អេស្ប៉ាញ​ខាង​​លើ​​​​បាន​​​ប្រាប់​​ថា​ មិត្ត​រួម​ក្រុម​របស់​ខ្លួន​បាន​បំបែក​កំណត់​ត្រា​មួយ​ចំនួន​នៅ​ក្លឹបរួច​ទៅ​ហើយ​។ ចំណែក​​បច្ចុប្បន្ន​​ក៏​កំពុង​ប្រឹងប្រែង​ដើម្បី​បំបែក​កំណត់​ត្រា​បន្ថែម​ទៀត។ គិត​ត្រឹម​ពេល​នេះ​ខ្សែ​ប្រយុទ្ធ​របស់​ហង្ស​ក្រហម​រក​បាន​១៥​គ្រាប់​ហើយ​​នៅ​គ្រប់​ការ​ប្រកួត​របស់​គេ​នា​រដូវ​កាល​នេះ​។

​ក្នុង​បទ​សម្ភាសន៍​​ដែល​ជជែក​វែកញែក​មួយ​ជា​មួយ Goal និយាយ​ពី​កម្រិត​របស់ Salah អ្នក​ចាំ​ទី​ខាង​លើ​បាន​​និយាយ​ថា​ «​ខ្ញុំ​មិន​ដឹង Cristiano Ronaldo ឬ​ក៏ Lionel Messi ​គេ​បាន​ហ្វឹកហាត់​បែប​ណា​នោះ​ទេ។ ប៉ុន្តែ​សម្រាប់ Salah គឺ​ខ្ញុំ​បាន​ដឹង​ពី​របៀប​ដែល​គេ​ហ្វឹកហាត់​។ គេ​ហាត់​មិន​​ដែល​សម្រាក​ និង​ព្យាយាម​សម្រប​ខ្លួន​ក្រោយ​​ការ​ប្រកួត​ពីរ​ឬ​បី​ម៉ោង ដើម្បី​​ឲ្យ​រាង​កាយ​របស់​គេ​បាន​ល្អ​មក​វិញ​​ បន្ទាប់​មក​ហ្វឹកហាត់​ដើម្បី​ត្រៀម​ការ​ប្រកួត​បន្ទាប់»​។

​អ្នក​ចាំ​ទី​ដដែល​បន្ថែម​ថា ​គាត់ (Salah) ​ហ្វឹកហាត់​រហូត​ដល់​​ខ្លួន​ស្ទើរ​មិន​ជឿ​​ នឹង​ភ្នែក​។ វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ ដែល​គាត់​អាច​ក្លាយ​មក​ជា​កីឡាករ​មាន​កាយ​សម្បទារ​រឹងម៉ាំ​ដូច​ពេលនេះ។ គ្រប់​ការ​ប្រកួត​​ Salah បាន​បង្ហាញ​ឲ្យ​គ្រប់​គ្នា​បាន​ឃើញ​នូវ​ការ​រក​បាន​គ្រាប់​បាល់​​, ​ការ​បោះ​ឲ្យ​ដៃ​គូ, ​ការ​បង្កើត​ឱកាស … គឺ​ពិត​ជា​អស្ចារ្យ​មែន​ទែន៕ ​​​​​

ប្រភព៖ Goal ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់