• 2021-11-12 03:57:43
  • បាល់ទាត់

ចប់​!​ Barca ​គ្រោង​ចាយ​លុយ​មិន​ដល់​​១០លាន​អឺរ៉ូ​​ផង​សម្រាប់​​ទិញ​កីឡាករ​នៅ​ខែ​មករា​​ខាង​មុខ​នេះ​​

  • 2021-11-12 03:57:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Xavi Hernandez នឹង​​មាន​លុយ​មិន​ដល់ ១០ លាន​អឺរ៉ូ​ផង​​ សម្រាប់​កញ្ចប់​​នៃ​ការ​ទិញ​​កីឡាករ​ចូល​នៅ​ខែ​មករា ខាង​មុខ​នេះ​ដើម្បី​ពង្រឹង​ក្រុម​ឡើង​វិញ ​ក្រោយ​ពេល​ចូល​​កាន់​តំណែង​​ជំនួស​លោក ​Ronald Koeman ​នៅ Camp Nou កាល​ពី​សប្ដាហ៍​មុន​។

កាល​ពី​ដើម​ឆ្នាំ​លោក Ferran Reverter ដែល​ជា CEO ​របស់ Barcelona ​បាន​និយាយ​ថា ​ដំបូង​ឡើយ​​ក្លឹប​អាច​មាន​ខ្ទង់​២០​លាន​អឺរ៉ូ​អី​ដែរ​​ សម្រាប់​​ការ​​ចាយ​វាយ​ក្នុង​ទិញ​កីឡាករ​​នា​​​ខែ​មករា ខាង​មុខ​នេះ​ដែល​​ជា​លុយ​​បាន​​ពី La Liga ប្រមាណ​៩៧​លាន​អឺរ៉ូ​នោះ​​​ក្រោយ​ពេល​កាត់​កង​រួច​។ ប៉ុន្តែ​ដោយ​សារ​អ្វី​ៗ​បាន​ប្រែប្រួល​ដូច​ជា​ការ​ចាយ​វាយ​លើ​ការ​បណ្ដេញ​លោក​ Ronald Koeman ចេញ​ប្រមាណ​១២​លាន​អឺរ៉ូ និង​ការ​នាំ​យក​ Xavi មក​​ត្រូវ​ចំណាយ​ប្រមាណ​៥​លាន​​អឺរ៉ូ​បន្ថែម​ទៀត​​ជា​ដើម​ ទើប​បច្ចុប្ប​ន្ន​សល់​កញ្ចប់​ទឹក​ប្រាក់​តិច​បែប​នេះ​។

​​​​​​បុរស​វ័យ​៤១​​ឆ្នាំ​ Xavi ​បាន​ចូល​កាន់​តំណែង​ជា​ផ្លូវ​ការ​នៅ Barcelona កាល​ពី​ថ្ងៃ​​ច័ន្ទ និង​ចាប់​ផ្ដើម​ហ្វឹកហាត់​​នៅ​ថ្ងៃ​អង្គារ៍ និង​បាន​​​ឆ្លៀត​ឱកាស​ក្នុង​ពេល​លីគ​សម្រាក ដើម្បី​ជួប​ពិភាក្សា​ជា​មួយ​ក្លឹប​​ក្នុង​ការ​ទិញ​កីឡាករ​នៅ​ខែ​មករា​ខាង​មុខ​នេះ​ផង​ដែរ​។ តែ​មើល​ទៅ​ការ​​នាំ​ចូល​កីឡាករ​ថ្មី​របស់ Barca ​ហាក់​មិន​អាច​ធ្វើ​ទៅ​បាន​ទេ​ ព្រោះ​តែ​​​បញ្ហា​លុយ​៕ ​​​​​​

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់