• 2021-11-12 02:59:14
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​កីឡា​រាំ​ បើក​វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី​បច្ចេកទេស​ត្រៀម​ព្រឹត្តិការណ៍​ធំៗ​

  • 2021-11-12 02:59:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី​បច្ចេកទេស​របស់​ខ្លួន​ព្រឹក​មិញ​នេះ​ដើម្បី​ពង្រឹង​សមត្ថភាព​ត្រៀម​ការ​ប្រកួត​ធំៗ​ដូច​ជា​កីឡា​ជាតិ​ និង​ស៊ីហ្គេម​ ជា​ដើម។​

ទិដ្ឋភាពព្រឹកមិញ

លោក​ជំទាវ​ ញ៉ែម​ មរកត​ ប្រធាន​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​លើក​ទី១​ហើយ​សម្រាប់​សហព័ន្ធ​ដែល​បង្កើត​ឲ្យ​មាន​វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី​បច្ចេកទេស​កីឡា​រាំ​នេះ​ឡើយ។​

ប្រធាន​សហព័ន្ធ​បន្ថែម​ទៀត​ថា​ គោល​បំណង​នៃ​ការ​បង្កើត​វគ្គ​នេះ​ឡើង​គឺ​ចង់​បង្កើន​ធនធាន​មន្ត្រី​ ពង្រឹង​សមត្ថភាព​ បច្ចេកទេស​ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​រៀបចំ​ការ​ប្រកួត​ធំៗ​ដូច​ជា​កីឡា​ជាតិ​នៅ​ ឆ្នាំ​២០២២​ និង​ស៊ីហ្គេម​ ២០២៣​ ជា​ដើម។​

ទិដ្ឋភាពព្រឹកមិញ

រំលឹក​ដែរ​ថា​ វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ​កីឡា​រាំ​ធ្វើ​ឡើង​នៅ​ NOCC​ ដែល​មាន​រយៈពេល​ ៧ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី១២​ ដល់​ ១៨​ ខែ​វិច្ឆិកា​ ២០២១។​ គ្រូ​ឧបទេស​លោក​ជំទាវ​ ម៉ក់​ វណ្ណស៊ីថា​ និង​គ្រូ​បរទេស​ដូច​ជា​នៅហុងកុង​ជា​ដើម៕​

ទិដ្ឋភាពព្រឹកមិញ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់