• 2021-11-11 12:11:44
  • បាល់ទាត់

Xavi បង្កើត​វិន័យ​ដ៏​តឹង​រឹង​ទាំង​ ១០ចំណុច​នេះ​ ដើម្បី​រឹត​បណ្ដឹង​កីឡាករ​ Barca​

  • 2021-11-11 12:11:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Xavi គ្រូបង្គោល​ថ្មី​របស់​ក្លឹប​ Barcelona ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​ លោក​មាន​ការ​តឹងតែង​ខ្លាំង​ទៅ​លើ​ការ​រឹតបណ្តឹង​វិន័យ​កីឡាករ​របស់​លោក​​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail ដែល​យោង​តាម​ព័ត៌មាន​ ដែល​ទម្លាយ​​ដោយ​ AS English នៅ​ក្នុង​ថ្ងៃ​នេះ​។

នៅ​ក្នុង​សប្ដាហ៍​នេះលោក​បាន​បង្កើត​វិន័យ​ដ៏​តឹងរឹង​ទាំង​ ១០ចំណុច​ដើម្បី​រឹត​បណ្តឹង​កីឡាករ​របស់​លោក​ ដែល​មាន​ដូច​ត​ទៅ​៖

១. កីឡាករ​ទាំង​អស់​ ត្រូវ​មក​ដល់​ទីលាន​ហ្វឹកហាត់​ឲ្យ​បាន​មុន​ ១ម៉ោង​កន្លះ​ នៃ​ពេល​ចាប់​ផ្ដើម​ហ្វឹកហាត់​

២. បុគ្គលិក​ក្រុម​ការងារ​ទាំង​អស់​ ត្រូវ​មក​ដល់​ទីលាន​ហ្វឹកហាត់​ឲ្យ​បាន​មុន​ ២ម៉ោង​​ នៃ​ពេល​ដែល​កីឡាករ​​ចាប់​ផ្ដើម​ហ្វឹកហាត់

៣. កីឡាករ​ទាំង​អស់​ ត្រូវ​តែ​មក​បរិភោគ​អាហារ​ថ្ងៃ​ត្រង់​ជា​មួយ​គ្នា​នៅ​ទីលាន​ហ្វឹកហាត់​តែ​ម្ដង​

៤. ការ​ផាក​ពិន័យ​មាន​មក​វិញ​ហើយ​ ចំពោះ​នរណា​ដែល​មក​យឹត​មិន​ទាន់​ពេល​ ដែល​បាន​កំណត់​

៥. ការ​ផាក​ពិន័យ​នឹង​ច្រើន​ជាង​មុន​ ចំពោះ​នរណា​ ដែល​ប្រព្រឹត្តិ​ខុស​ដដែល​

៦. ត្រូវ​តែ​ត្រលប់​ទៅ​ដល់​ផ្ទះ​ឲ្យ​បាន​ មុន​ពេល​ពាក់​កណ្ដាល​យប់អធ្រាត្រ​ នៅ​ពេល​មាន​ថ្ងៃ​ទៅ​ប្រកួត​តិច​ជាង​រយៈ​ពេល​ ៤៨ម៉ោង​

៧. ត្រូវ​ហ្វឹកហាត់​ឲ្យ​បាន​ល្អ​ជា​ក្រុម​

៨. កាត់​បន្ថយ​នៅ​លើ​ការ​បង្ហាញ​មុខ​ក្នុង​សកម្មភាព​ផ្សេង​ៗ​មិន​ចាំ​បាច់​ ដែល​មិន​ពាក់ព័ន្ធ​នឹង​បាល់ទាត់​

៩. ហាម​ដាច់​ឃាត​ដាច់​ខាត​មិន​ត្រូវចូល​រួម​សកម្មភាព​ជា​សាធារណៈណា​ ដែល​មាន​ហានិភ័យ​ខ្ពស់​ដល់​ខ្លួន​

១០. ត្រូវ​តែ​ធ្វើ​យ៉ាង​ណា​បង្ហាញ​តែ​សកម្មភាព​ ឬ​រូប​ភាព​ល្អ​ និង​បែប​វិជ្ជមាន​គ្រប់​ពេល​ទៅ​កាន់​សាធារណៈ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់