• 2021-11-11 05:05:58
  • បាល់ទះ

តារាងកូនភ្លោះក្រុងតាខ្មៅ ជិតមានអ្វីពិសេសឱ្យ​អ្នកគាំទ្របាល់ទះទស្សនាហើយ

  • 2021-11-11 05:05:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាងបាល់ទះកូនភ្លោះក្រុងតាខ្មៅ បានផ្អាកចាប់គូលេងអស់មួយរយៈធំ ដោយសារតែការរីករាល​ដាលនៃជំងឺកូវីដ-១៩។ យ៉ាងណាក្រោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសឱ្យ​បើកដំណើរការនូវអាជី​វកម្មដូចជា រង្គសាល ខារ៉ាអូខេ និងបៀរហ្គាដិនជាដើម នៅថ្ងៃ ៣០ វិច្ឆិកា ឆ្នាំ២០២១ តារាកូនភ្លោះក៏​គ្រោង​រៀបចំ​ការប្រកួតគូ៤​ស្មើ​លំដាប់ស្រុកខ្មែរដែល​មិនធ្លាប់ជួបគ្នាពីមុនមក នៅដើមខែធ្នូខាងមុខ។ នេះបើតាមការឱ្យ​ដឹងពីយុវជន ហេង កាម៉ារី។

ហេង កាម៉ារី ដែលជាម្ចាស់តារាងបាល់ទះខាងលើ បានបង្ហើបថា ៖«ប្រហែលជាអាចចាប់គូ និងមានគូបួនស្មើលំដាប់ស្រុកខ្មែរ។ គូបួនស្មើនឹងអត់ដែលជួបគ្នាទេ ធំៗហើយអត់ដែលជួបគ្នាគូហ្នឹង»។

ទោះបីជាយ៉ាងណា យុវជន​កាម៉ារីសុំលាក់សមាសភាពកីឡាករសិន ហើយ​ការ​ងារ​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ពិភាគ្សានិង​​ចរចាគ្នា​​។

តារាង​បាល់ទះ​មួយ​ចំនួន​ទាំង​នៅ​ភ្នំពេញ​និង​បណ្ដា​ខេត្ត​ បាន​ចាប់​គូ​លេង​បណ្ដើរៗ​ហើយនៅ​ឡើយ​តារាង​បាល់ទះ​កូន​ភ្លោះ​ក្រុង​តា​ខ្មៅ។ ជុំ​វិញ​រឿង​នេះកាម៉ារីថា​ ដោយសារ​រូប​គេ​រវល់​នឹង​ការ​រកស៊ី​ស្បែក​ជើង​បាល់ទាត់ និង​រវល់​នឹង​ការ​សិក្សា​ថ្នាក់​ទី​១២​​៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់