• 2021-11-10 09:20:58
  • បាល់ទាត់

Aston Villa ចាប់​អារម្មណ៍​ Gerrard តែ​ប្រធាន​ក្លឹប Rangers ថា​ដល់​តែ​ចាយ​លុយ​ខ្លះ

  • 2021-11-10 09:20:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Aston Villa កំពុង​ចាប់​អារម្មណ៍​ចង់​នាំ​យក​ Steven Gerrard មក​កាន់​ទឹក​​ដី​អង់គ្លេស​ក្នុង​នាម​​ជា​​អ្នក​ចាត់​ការ​របស់​ខ្លួន ក្រោយ​ពេល​សម្រេច​បណ្ដេញ​លោក​ Dean Smith ចេញ​កាល​ពី​​ថ្ងៃ​អាទិត្យ​ បន្ទាប់​ពី​ដឹក​នាំ​ Aston Villa មិន​បាន​ល្អ​ពោល​គឺ​១១​ប្រកួត​រក​បាន​ត្រឹម​១០​ពិន្ទុ​ប៉ុណ្ណោះ។

ជា​មួយ​ការ​ចាប់​អារម្មណ៍​នេះ​ប្រធាន​ក្លឹប Rangers បាន​ផ្ដល់​ជា​គំនិត​ថា ត្រូវ​តែ​ចាយ​លុយ​ខ្លះ​ទើប​ការ​ចរចា​នេះ​អា​ច​ធ្វើ​ទៅ​រួច។ ​​កុង​ត្រា​របស់​ Gerrard ជា​មួយ Rangers គឺ​ដល់​ឆ្នាំ​២០២៤ ដូច្នេះ​បើ​សិន​ Aston ចង់​បាន​គឺ​ត្រូវ​ចាយ​លុយ​ប្រមាណ​ជា​៣,៣​​លាន​ដុល្លារ​សម្រាប់​កុង​ត្រា​ដែល​នៅ​សល់​។

​រដូវ​កាល​មុន Gerrard ​បាន​ជួយ​ឲ្យ Rangers ឈ្នះ​ពាន​របស់​ស្កុត​ឡែន​​ ហើយ​រដូវ​កាលនេះ​គេ​ក៏​កំពុង​ធ្វើ​បាន​ល្អ​ ដោយ​ជួយ​ឲ្យ​ក្រុម​កាន់​កាប់​កំពូល​តារាង​ក្នុង​ការ​ប្រកួត​ចំនួន​១៣​លើក​មាន​៣០​ពិន្ទុ​។ យ៉ាង​ណា​ការ​ចរចា​នេះ​ទំនង​ជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា នឹង​បាន​ជោគជ័យ ពី​ព្រោះ​តែ​គេ​ចង់​ផ្ដល់​ឱកាស​ឲ្យ​​អតីត​ខ្សែ​បម្រើ​អង់គ្លេស​រូប​នេះ​សាក​ល្បង​ក្នុង​ការ​ដឹក​​នាំ​ទល់​លីគ​កំពូល​ដែល​សម្បូរ​ទៅ​ដោយ​គ្រូ​បង្វឹក​កម្រិត​កំពូល​ៗ​លើ​លោក​ English Premier League ៕ ​​​

ប្រភព៖ Goal ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់