• 2021-11-10 03:46:08
  • បាល់ទាត់

ពិត​អត់ ២០២៣ អាច​ជា​ពេល Messi ត្រឡប់​មក​កាន់ Barcelona វិញ?

  • 2021-11-10 03:46:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi បាន​ចាកចេញ​ពី Barcelona កាល​ពី​រដូវ​ក្ដៅ​ ក្រោយ​​ពី​​ប្រកប​អាជីព​អស់​រយៈពេល​១៧​រដូវ​កាល ប៉ុន្តែ​​មជ្ឈដ្ឋាន​ជុំ​វិញ​របស់​ក្លឹប​ពិត​ជា​ចង់​ឲ្យ​គេ​ត្រឡប់​វិញ​ណាស់។

​​ការ​ចាកចេញ​របស់ Messi ដោយ​សារ​តែ​អស់​កុងត្រា​ជាមួយ​ក្លឹប ស្របពេល​ដែល Barca កំពុង​​ជួប​រឿង​វិបត្តិ​ហិរញ្ញវត្ថុ​និង​បំណុល​ជា​ច្រើន។ កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​បាន​សម្រេច​ទៅ​ចូលរួម​ជាមួយ PSG​ ដែល​មាន​​អតីត​មិត្ត​រួម​ក្រុម​ Neymar នៅ​ទី​នោះ ដោយ​ទទួល​យក​កុងត្រា​២​ឆ្នាំ ពោល​ដល់​ឆ្នាំ​២០២៣។

តាម​រយៈ​កុងត្រា​នេះ​មាន​ការ​ជំរុញ​​ចង់​ឲ្យ Messi ត្រឡប់​មក Barca វិញ ពេល​ដែល​កុងត្រា​របស់​គេ​អស់។ លោក Victor Font ដែល​ឈរ​ឈ្មោះ​ជា​បេក្ខភាព​ប្រជែង​ធ្វើ​ជា​​ប្រធាន​ក្លឹប​កាល​ពី​ឆ្នាំ​២០២១ បាន​ជំរុញ​ក្លឹប​រៀប​គម្រោង​ហៅ Messi មក​វិញ។

ថ្មី​ៗ​នេះ Barca ទើប​តែ​តែងតាំង Xavi ធ្វើ​ជា​អ្នក​ចាត់​ការ​ថ្មី​ ក្រោយ​ក្លឹប​បណ្ដេញ​លោក Ronald Koeman ចេញ​ពី​តំណែង។ ប្រសិន​បើ Xavi អាច​រក្សា​តំណែង​រហូត​ដល់​ឆ្នាំ​២០២៣ វា​អាច​ជា​កត្តា​​ជួយ​រុញច្រាន​ឲ្យ​ Mess គិតគូរ​ត្រឡប់​មក Barcelona វិញ​ផង​ដែរ៕ ​

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់