• 2021-11-08 02:19:04
  • បាល់ទាត់

ទីបំផុត Arsenal ឡើង​លើ United វិញ​ហើយ ក្រោយ​មិន​ចាញ់​សោះ​ក្នុង​​លីគ​៨​ប្រកួត

  • 2021-11-08 02:19:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Arsenal បាន​ឡើង​មក​កាន់​លេខ​៥​​ក្នុង​តារាង​ពិន្ទុ Premier League លើ​ក្រុម Manchester United ក្រោយ​ពួក​គេ​បាន​យក​ឈ្នះ Watford ១-០ កាល​ពី​យប់​មិញ។

Bukayo Saka ​មាន​ឱកាស​បំប៉ោង​សំណាញ់​ទី​នៅ​នាទី​ទី​៧ ប៉ុន្តែ​ក្រោយ​អាជ្ញាកណ្ដាល​ពិនិត្យ VAR បាន​សម្រេច​មិន​ផ្ដល់​ឲ្យ​បាល់​នោះ​ចូល​ឡើយ។ Arsenal នៅ​តែ​បន្ត​​មាន​ឱកាស​ដោយ​ទទួល​បាន​បាល់​ប៉េណាល់ទី​​នាទី​៣៦ តែ Aubameyang ធ្វើ​មិន​បាន​សម្រេច។

ការ​ប្រកួត​ត្រូវ​រង​ចាំ​ដល់​នាទី​៥៦​ទើប Emile Smith Rowe អាច​រក​គ្រាប់​បាន​ឲ្យ​កាំភ្លើង​​ធំ ហើយ​ក៏​ជា​គ្រាប់​ជ័យជម្នះ​ទទួល​បាន​៣​ពិន្ទុ​តែ​ម្ដង។ ឆ្លង​កាត់​ប្រកួត​នេះ Arsenal បាន​ឡើង​មក​កាន់​លេខ​៥​​ក្នុង​លីគ លើ Man United ដែល​កំពុង​នៅ​លេខ​៦​ក្រោយ​ចាញ់ Manchester City ២-០។ នេះ​គឺ​ជា​ការ​ឈ្នះ​៨​ប្រកួត​ជាប់​គ្នា​​ក្នុង​​ Premier League ​សម្រាប់ Arsenal ក្រោម​ការ​ដឹក​នាំ​របស់​លោក Mikel Arteta៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់