• 2021-11-08 01:36:10
  • បាល់ទាត់

Klopp ​បន្ទោស​អាជ្ញា​កណ្ដាល ​ធ្វើ​ឱ្យ Liverpool ​ចាញ់​ជា​លើក​ដំបូង​តាំង​ពី​ខែ​មេសា​

  • 2021-11-08 01:36:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Jurgen Klopp ​បាន​បន្ទោស​ទៅ​លោក​ Craig Pawson ​អាជ្ញាកណ្ដាល​កាត់​សេចក្ដី​ក្នុង​ការ​ប្រកួត ដែល​ធ្វើ​ឱ្យ​ក្រុម Liverpool ​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម West Ham ​ក្នុង​លទ្ធផល ៣-២។

​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​លោក Klopp ​ពិត​ជា​ខឹង​ខ្លាំង​ណាស់​ចំពោះ​ការ​សម្រេច​ចិត្ដ​របស់​អាជ្ញាកណ្ដាល​ទៅ​លើ​ពីរ​ចំណុច​ដែល​ធ្វើ​ឱ្យ​ក្រុម Liverpool ចាញ់។ ខណៈ ដែល​ក្រុម​មួយ​នេះ​តាំង​ពី​ខែ​មេសា​ឆ្នាំ​មក ​លេង​២៦​ប្រកួត​មក​ហើយ​មិន​ទាន់ស្គាល់​ចាញ់​ទេ ទើប​តែ​យប់មិញ​នេះ​ឯង។

អ្នក​ចាត់ការ​អាល្លឺម៉ង់​ខាង​លើ​បាន​បញ្ជាក់​ថា​គ្រាប់​ទី​១​របស់ West Ham ​ដែល​ជា​គ្រាប់​បាល់​ចូល​ទី​ខ្លួន​ឯង​របស់​អ្នក​ចាំទី Alisson ​នោះ​មិន​គួរ​ឱ្យ​នោះ​ទេ ព្រោះ​កីឡាករ Angelo Ogbonna ​បាន​ប្រជែង​ខ្លាំង​ជាមួយ Alisson ​។ ​ខណៈ​ដែល​មួយ​ចំណុច​ទៀត ​គឺ​ការ​មិន​ឱ្យ​កាត​ក្រហម​ទៅ​លើ​ Aaron Cresswell ដែល​បាន​បង្ក​កំហុស​​គ្រោះ​ថ្នាក់​ទៅ​លើ Jordan Henderson ​។ រឿង​២​នេះ​គួរ​តែ​ត្រូវ​បាន​ពិនិត្យ​ឱ្យ​ល្អ ​ហើយ​ប្រសិន​បើ​មើល​ច្បាស់​មែន​នោះ Liverpool ​ទំនង​ជា​មិន​បរាជ័យ​នោះ​ទេ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់