• 2021-11-05 07:28:01
  • បាល់ទាត់

Arteta និយាយ​ទាំង​ញញឹម​ពេល​ឃើញ Aubameyang វិល​មក​លេចធ្លោ​វិញ​​

  • 2021-11-05 07:28:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Mikel Arteta អ្នក​ចាត់​ការ​របស់​​កាំភ្លើង​ធំ​ Arsenal ​​​ញញឹម​​បិទ​មាត់​មិន​ជិត​​ និង​ធ្វើ​ការ​សរសើរ​​ខ្សែ​ប្រយុទ្ធ​ Pierre-Emerick Aubameyang ​ថា​មាន​ការ​រីក​ចម្រើន​ច្រើន​ និង​សក្តិសម​ឲ្យ​ក្មេង​ៗ​យក​គំរូតាម​។

​រដូវ​កាល​មុន​ខ្សែ​ប្រយុទ្ធ​វ័យ​៣២​ឆ្នាំ​​រក​បាន​ត្រឹម​១០​គ្រាប់​ប៉ុណ្ណោះ​​ឲ្យ​ក្រុម​កាំ​ភ្លើង​ធំ ប៉ុន្តែ​រដូវ​កាល​នេះ​​គេ​អាច​រក​បាន​៤​គ្រាប់​ហើយ​ក្នុង​ចំណោម​ការ​បង្ហាញ​ខ្លួន​៨​លើក។ ​ក្រោយ​ឃើញ​ពី​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​របស់​ខ្សែ​ប្រយុទ្ធ​​សញ្ជាតិ ហ្គាបុង ​Arteta ​បាន​បង្ហាញ​ពី​ភាព​សប្បាយ​រីករាយ​​ជា​ខ្លាំង​ជា​មួយ​ទម្រង់​លេង​របស់កូន​ក្រុម​ខ្លួន​ខាង​លើ​។

អ្នក​ចាត់​សញ្ជាតិ​អាហ្សង់ទីន​​ខាង​លើ​បន្ថែម​ថា ក្លឹប​ត្រូវ​ការ​ឲ្យ Pierre-Emerick Aubameyang ​រក​គ្រាប់​បាល់​ឲ្យ​បាន​ច្រើន​ ដើម្បី​ឲ្យ​រដូវ​កាល​នេះ​ក្លាយ​មក​ជា​​រដូវ​កាល​ដ៏​​ល្អ​មួយ​របស់​កាំ​ភ្លើង​ធំ​។ ​​

​កុង​ត្រា​របស់ Pierre-Emerick Aubameyang ​ជា​មួយ​កាំ​ភ្លើង​ធំ​​​មាន​​សុពលភាព​ដល់​​ថ្ងៃ​ទី​៣០ ខែ​មិថុនា ​ឆ្នាំ​២០២៣។ កីឡាករ​រូប​នេះ​ក៏​បាន​បង្ហាញ​ខ្លួន​ពេញ​៩០​នាទី​ទល់​ក្រុម Leicester City ​​ដែល​ឈ្នះ​ ២-០ ក្នុង​ការ​ប្រកួត​ English Premier League ​កាល​ពី​សប្ដាហ៍​មុន​​ផង​ដែរ​៕​ ​​

ប្រភព៖ Goal ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់