• 2021-11-04 08:04:50
  • បាល់ទាត់

១១​នាក់​ដំបូង​របស់ Newcastle ដែល​គ្រោង​ទិញ​​ ជា​មួយ​​បេក្ខភាព​អាច​ជា​អ្នក​ចាត់​ការ​ថ្មី​​​

  • 2021-11-04 08:04:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​ពី​បាន​ចែក​ផ្លូវ​គ្នា​ជា​មួយ​លោក Steve Bruce ​ក្លឹប Newcastle កំពុង​ទាក់​លោក​ Eddie Howe មក​ចូល​កាន់​តំណែង​ ហើយ​ក៏​បាន​ដាក់​បង្ហាញ​ពី​ជម្រើស​​១១​នាក់​របស់​ខ្លួន​ដែល​គ្រោង​ទិញ​ចូល​នៅ​​​ទីផ្សារ​នោះ​ដូរ​កីឡាករ​ខាង​មុខ​នេះ​។

​​លោក Eddie Howe មិន​មា​​ន​ការ​ងារ​ធ្វើ​ចំនួន​១​ឆ្នាំ​ហើយ​ក្រោយ​ពេល​ក្លឹប Bournemouth ​បណ្ដេញ​ចេញ​កាល​ពី​ឆ្នាំ​មុន​។ ​យ៉ាង​ណា​អ្នក​ចាត់​ការ​រូប​នេះ​​​នឹង​ចំណាយ​លុយ​ដើម្បី​នាំ​ចូល​កីឡាករ​មក​ជួយ​ក្រុម​ឲ្យ​បាន​បន្ត​លេង​នៅ Premier League ​រដូវ​​កាល​ក្រោយ​។

​​សម្រាប់​ខ្សែ​បម្រើ​ទាំង​ពីរ​​របស់​បិសាច​ក្រហម​​គឺ Jesse Lingard និង Donny van de Beek គឺ​ជា​គោលដៅ​ដ៏​សំខាន់​របស់ Newcastle ក្នុង​ការ​នាំ​ចូល​មក​កាន់​ក្រុម ហើយ​អ្នក​ទាំង​ពីរ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា នឹង​មក​កាន់​ក្លឹប​​អ្នក​មាន​ជាន់​ថ្មី​មួយ​នេះ។ ជា​មួយ​គ្នា​នោះ​ខ្សែ​បម្រើ​ឆ្នើម​របស់​អាល្លឺម៉ង់ Toni Kroos ​ក៏​​ក្លឹប​កំពុង​សម្រេច​ចិត្ត​ថា​នឹង​យក​មក​កាន់​អង់គ្លេស​ដូច​គ្នា​។

ស្រប​ពេល​ខ្សែការពារ Niklas Sule របស់​អាល្លឺម៉ និង​ក្លឹប Bayern Munich ​ព្រម​ទាំង​ខ្សែ​ការ​ពារ​ទាំង​ពីរ Tyrone Mings និង​ Jefferson Lerma របស់ Bournemouth ក៏​​ស្ថិត​ក្នុង​បញ្ជី​នៃ​ការ​ទិញ​ចូល​​របស់ Newcastle ​ផ​ង​ដែរ​៕ ​​​​​​​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់