• 2021-11-04 03:08:14
  • បាល់ទាត់

Owen ថា Liverpool ​នឹង​ឈ្នះ UCL ​ឆ្នាំ​នេះ​ហើយ​មាន​តែ​ពី​រ​ក្រុម​នេះ​ប៉ុណ្ណោះ​ដែល​អាច​ប្រជែង​បាន

  • 2021-11-04 03:08:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អតីត​កីឡាករ​របស់​ Manchester United លោក Michael Owen ​បាន​និយាយ​ថា ឆ្នាំ​នេះ Liverpool នឹ​ង​ឈ្នះ UEFA Champions League ហើយ​មាន​តែ​ Manchester City និង Chelsea ប៉ុណ្ណោះ​ដែល​អាច​ប្រជែ​ង​​ជា​មួយ Liverpool បាន​។

ហង្ស​ក្រហម​បាន​ឡើង​ទៅ​​​កាន់​វគ្គ​១៦​​ក្រុម​ចុង​​ក្រោយ​​នៃ​ពាន​រង្វាន់ UEFA Champions League ហើយ​​ ក្រោយ​ពេល​​​ឈ្នះទាំង​អស់​ក្នុង​ការ​ប្រកួត​ចំនួន​៤​លើក​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូល B ។ ជាង​នេះ​ទៅ​ទៀត​ក្រុម​ខ្លាំង​របស់​អស់​គ្លេស​មួយ​នេះ​​មិន​ទាន់​ចាញ់​សោះ​ក្នុង​ចំណោម​២៥​ប្រកួត​ជាប់​គ្នា។

​Liverpool ហាក់​មិន​មាន​បញ្ហា​អ្វី​ទាំង​អស់​សម្រាប់​​​ចង្វាក់​នៃ​ការ​លេង​​​របស់​ពួក​គេ ​ជា​ពិសេស​គឺ​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ល្អ​ខ្លាំង​ក្នុង​ការ​លេង​ទល់ AT Madrid ​និង​ឈ្នះ​ការ​ប្រកួត ២-០ កាល​ពី​​យប់​មិញ​នេះ​។ ​ក្រោយ​ការ​ប្រកួត​នេះ​បាន​ធ្វើ​ឲ្យ​អតីត​​​កីឡាករ​ជើង​ចាស់​ខាង​លើ​ជឿជាក់​ថា Liverpool នឹង​ឈ្នះ UCL ​នៅ​ឆ្នាំ​នេះ​។

​ជា​មួយ​គ្នា​នោះ​អតីត​កីឡាករ​ Liverpool ដដែល​ក៏​បាន​បង្ហាញ​​ក្រុម​ចំនួន​ពីរ​ដែល​អាច​បញ្ឈប់​​​ហង្ស​ក្រហម​​បាន​គឺ Manchester City និង តោ​ខៀវ Chelsea ដែល​ជា​ម្ចាស់​​ជើង​​​ឯក​ UEFA Champions League កាល​ពី​រដូវ​កាល​មុន​ដែល​យក​ឈ្នះ​ទៅ​លើ Manchester City ១-០​ នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​៕​​​​​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់