• 2021-11-04 02:27:47
  • បាល់ទាត់

Benzema នៅ​តែ​ល្អ​ដាក់​២​គ្រាប់​ម្នាក់​ឯង អូស​ Real Madrid ឡើង​កំពូល​តារាង

  • 2021-11-04 02:27:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Karim Benzema រក​បាន​២​គ្រាប់​ម្នាក់​​ជួយ Real Madrid យក​ឈ្នះ Shakhtar Donetsk ២-១ ឡើង​ឈរ​ក្នុង​កំពូល​តារាង​ពូល D នៅ​ពាន​រង្វាន់ Champions League។

គ្រាប់​បាល់​ដំបូង​របស់ Madrid កើត​ចេញ​ពី​ការ​សហការ​គ្នា​យ៉ាង​ល្អ​រវាង Vinicius Junior និង Benzema​ នៅ​នាទី​ទី​១៤។ យ៉ាងណា​នាទី​៣៩ Shakhtar អាច​រក​គ្រាប់​តាម​ស្មើ​វិញ ដោយ​កីឡាករ Dos Santos Pedro។

ឈាន​ដល់​វគ្គ​ទី​២​នាទី​៦១ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង Benzema បាន​បន្ថែម​មួយ​គ្រាប់​ទៀត គ្រប់គ្រាន់​ជួយ Real ឈ្នះ ២-១។ ជ័យជម្នះ​នេះ​បាន​អូស Real Madrid ឡើង​កំពូល​តារាង​ពូល D មាន​៩​ពិន្ទុ ខណៈ Inter Milan នៅ​លេខ​ពីរ​មាន​៧​ពិន្ទុ ក្រោយ​ឈ្នះ Sheiff Tiraspol ៣-១ កាល​ពី​យប់​មិញ​​ជាមួយ​គ្នា៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់