• 2021-11-02 12:48:17
  • បាល់ទាត់

មក​ទស្សនា​វីដេអូ​ Zlatan ធ្វើ​ត្រាប់​តាម​រឿង​ Squid Game ជា​មួយ​ Khaby Lame

  • 2021-11-02 12:48:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Zlatan Ibrahimovic បាន​បង្ហោះ​បង្ហោះ​វីដេអូ​មួយ​នៅ​បណ្ដាញ​សង្គម​នៅ​ក្នុង​ថ្ងៃ​នេះ​ ដែល​នៅ​ក្នុង​នោះ​ខ្លួន​ និង​លោក​ Khaby Lame តារា​ Tik Tok ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កំពូល​អ្នក​ពូកែ​​ដោះ​ស្រាយ​បញ្ហា​បែប​កំប្លែងៗ​ បាន​ធ្វើ​ត្រាប់​តាម​រឿង​ Squid Game ដែល​ជា​រឿង​កូរ៉េ​ដ៏​ល្បី​មួយ​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០២១​កន្លង​ទៅ​។

​ Zlatan បាន​ដើរ​តួ​ជា​កង​ការពារ​អាវ​ផ្កាឈូក​ រី​ឯ​ Khaby Lame វិញ​ដើរតួ​ជា​អ្នក​ចូល​រួម​លេង​ ដោយ​ពួក​គេ​បាន​ធ្វើ​ត្រាប់​តាម​រឿង​កូរ៉េ​ខាង​លើ​ ក្នុង​វគ្គ​ដើរ​ឆ្លង​កញ្ចក់​ ដោយ​នៅ​ក្នុង​នោះ​មាន​កញ្ចក់​២ប្រភេទ​ ដែល​មួយ​ដែល​អាច​ទ្រ​ទម្ងន់​អាច​​ដើរ​ឆ្លង​កាត់​ និង​មួយ​ប្រភេទ​ទៀត​មិន​អាច​នោះ​ឡើយ​។​

បើ​តាម​វីដេអូ​ខាង​លើ​នេះ Khaby Lame កំពូល​អ្នក​ដោះ​ស្រាយ​បញ្ហា​នានា​លើ​ Tik Tok នេះ​មិន​បាន​ដើរ​លើ​កញ្ចក់​ណា​មួយ​ទេ​ ដោយ​គេ​បាន​ដើរ​ឆ្លង​ផុត​តាម​រយៈ​ដែក​សង​កណ្ដាល​កញ្ចក់​នេះ​ រួច​ក៏​ទទួល​បាន​ជោគ​ជ័យ​ ក៏​បាន​រាំរែក​មុខ​កង​ការពារ​ លុះ​កងការពារ​នេះ​បាន​ដក​របាំង​មុខ​មក​ ហើយ​ស្គាល់​ថា​ជា​ Zlatan កំពូល​តារា​ Tik Tok នេះ​ក៏​បាន​រអិល​ជើង​ធ្លាក់​ទៅ​វិញ​។

នៅ​លើ​វីដេអូ​នេះ​ Zlatan ក៏​បាន​សរសេរ​ចំណង​ជើង​មួយ​ផង​ដែរ​ថា​" My Game My Rules" ដែល​មាន​ន័យ​ថា​ ល្បែង​របស់​ខ្ញុំ​ ច្បាប់​លក្ខខណ្ឌ​លេង​អីហ្នឹងលើ​ខ្ញុំ​៕

ខាង​ក្រោម​ជា​វីដេអូ​របស់​ Zlatan និង​ Khaby Lame ធ្វើ​ត្រាប់​តាម​រឿង​ Squid Game នេះ​៖

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់