• 2021-11-02 04:57:09
  • បាល់ទាត់

PSG ឆ្លើយ​បែប​ណា ពេល​ល្បី​ព័ត៌មាន​ថា​ក្លឹប​ចង់​បញ្ចប់​កុងត្រា​របស់ Ramos

  • 2021-11-02 04:57:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​អ្នក​មាន Paris Saint-Germain បាន​បដិសេធ​​ពាក្យ​លេច​ឮ​ថា ពួក​គេ​នឹង​បញ្ចប់​កុងត្រា​របស់​ខ្សែ​ការពារ​កណ្ដាល Sergio Ramos។

Ramos មិន​ទាន់​បាន​លេង​មួយ​ប្រកួត​នៅ​ឡើយ​ទេជាមួយ​ក្លឹប​ថ្មី PSG ចាប់​តាំង​ពី​ចុះ​កុងត្រា​កាល​ពី​រដូវ​ក្ដៅ​ដោយ​គ្មាន​តម្លៃ​ខ្លួន​​ពី​ក្លឹប Real Madrid។ កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​បាន​អវត្តមាន​ជាង​៣០​ប្រកួត​ដោយ​សារ​របួស​ជាមួយ Madrid កាល​ពី​រដូវ​កាល​មុន។

ក្រោយ​អស់​កុងត្រា​ជាមួយ Madrid ក្លឹប​អ្នក​មាន​របស់​បារាំង PSG បាន​ទាក់ទង​យក Ramos មក​ចូលរួម។ ប៉ុន្តែ​ពេល​នេះ​រយៈពេល​ជាង​៣​ខែ​ហើយ​ កីឡាករ​វ័យ​៣៥​ឆ្នាំ​នៅ​តែ​របួស​មិន​ទាន់​បាន​​លេង​ឲ្យ​ក្លឹប​ថ្មី ដែល​ធ្វើ​ឲ្យ​មាន​សេចក្ដីរាយការណ៍​ពី​ប្រទេស​បារាំង​ថា PSG ចង់​បញ្ចប់​កុងត្រា​របស់​គេ។

ប៉ុន្តែ​​ប្រធាន​ក្លឹប​របស់ PSG លោក Leonardo បាន​​ចេញ​មក​បដិសេធ​​ចំពោះ​ព័ត៌មាន​នេះ​ហើយ។ លោក​ដឹង​ថា Ramos មាន​របួស និង​ដឹង​គ្រប់​យ៉ាង​កើត​ឡើង​ក្នុង​ក្លឹប៕

ប្រភព៖ football-espana ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី