• 2021-11-01 12:19:20
  • បាល់ទាត់

Messi តប​ទាំង​ឈឺ​ចាប់​នូវ​សម្ដី​ Laporta ថា​ ចង់​ឲ្យ​គេ​មក​ Barca និង​ លេង​មិន​បាច់​យក​លុយ​​

  • 2021-11-01 12:19:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​កំឡុង​ខែ​តុលា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ លោក​ Joan Laporta ប្រធាន​ក្លឹប​ Barcelona បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ RAC1 ថា​លោក​សង្ឃឹម​ថា​ខ្សែ​ប្រយុទ្ធ​ Lionel Messi នឹង​ផ្លាស់​ប្ដូរ​ចិត្ត​ មក​លេង​ឲ្យ​ Barcelona វិញ​ដោយ​មិន​ចាំ​បាច់​យក​លុយ​។

នៅ​ក្នុង​ថ្ងៃ​នេះ​ Messi បាន​ឆ្លើយ​តប​វិញ​នៅ​កាសែត​ Sportថា​៖" ការ​ពិត​គឺ​ដូច​ទៅ​នឹង​អ្វី​ ដែល​ខ្ញុំ​បាន​បក​ស្រាយ​ពេល​ដែល​ខ្ញុំ​ចាក​ចេញ​ពី​ Barca អញ្ចឹង​។ ខ្ញុំ​បាន​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​អាច​ធ្វើ​ទៅ​រួច​ដើម្បី​ចង់​នៅ​បន្ត​នៅ​ហ្នឹង​ហើយ​។ ហើយ​ខ្ញុំ​មិន​ដែល​ត្រូវ​បាន​គេ​សុំ​លេង​ដោយ​មិន​ចាំ​បាច់​យក​លុយ​អញ្ចឹង​ដែរ​។ ខ្ញុំ​ត្រូវ​បាន​ក្លឹប​ឲ្យ​ជួយ​កាត់​ថ្លៃ​ប្រាក់​ខែ​៥០% ហើយ​ខ្ញុំ​ក៏​បាន​ព្រម​កាត់​ផង​ដែរ​។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​បាន​ជួយ​ Barca និយាយ​ទៅ​គោល​បំណង​ខ្ញុំ​ចង់​នៅ​បន្ត​នៅ​ Barca តែ​ម្ដង​ "។

កីឡាករ​នេះ​បន្ត​ថា​៖" ដូច្នេះ​ពាក្យ​ដែល​លោក​ប្រធាន​ក្លឹប​នេះ​និយាយ​អញ្ចឹង​ដាក់​ខ្ញុំ​ដូច​ជា​មិន​ត្រឹម​ត្រូវ​សោះ​ ព្រោះ​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់​។ នេះ​ដូច​មាន​អារម្មណ៍​ថា​ Laporta ដណ្ដើម​បាល់​យក​ពី​ខ្ញុំ​ ហើយ​អត់​ដឹង​ធ្វើ​អី​បន្ត​ជា​មួយ​បាល់​ហ្នឹង​អញ្ចឹង​។ និយាយ​ទៅ​គាត់​មិន​ត្រូវ​និយាយ​ពាក្យ​ទាំង​នោះ​ចេញ​មក​ទេ​។ និយាយ​អញ្ចឹង​ ប្រហែល​មាន​អ្នក​គិត​ថា​ខ្ញុំ​ហ្នឹង​ជា​អ្នក​ធ្វើ​ឲ្យ​មាន​រឿង​អញ្ចឹង​។ ទាំង​នេះ​ជា​អ្វី​ ដែល​ខ្ញុំ​មិន​សម​ទទួល​បាន​អញ្ចឹង​វិញ​ទេ​ "។

នៅ​ក្នុង​កិច្ចសម្ភាសន៍​ជា​មួយ​កាសែត​ខាង​លើ​ Messi ក៏​លើក​ឡើង​ថា​ បើ​អាច​ធ្វើ​បាន​ គេ​នឹង​ត្រលប់​ទៅ​ Barca វិញ​នៅ​ថ្ងៃ​អនាគត​ ក្នុង​នាម​ជា​នាយក​បច្ចេកទេស​មួយ​រូប​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់