• 2021-11-01 02:12:08
  • បាល់ទះ

ព្រឹក​នេះក្លឹបបាល់ទះស្នងការ ធ្វើតេស្តសមត្ថភាពក្រុមយុវជនកម្ពស់១,៨៤ម៉ែត្រឡើង

  • 2021-11-01 02:12:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពីរុះរើកីឡាករទ្រង់ទ្រាយធំដល់ទៅ៩នាក់កាលពីពេលថ្មីៗ នៅ​ព្រឹកនេះក្លឹបស្នងការដ្ឋាននគរបាល់រាជធានីភ្នំពេញ កំពុង​ធ្វើតេស្តក្រុមយុវជនដែលមានកម្ពស់ចាប់ពី ១,៨៤ម៉ែត្រ​ឡើង និងមាន​អាយុក្រោម២២ឆ្នាំនៅតារាងបាល់ទះក្រាំងធ្នង់។

យុវជនដែលមកធ្វើតេស្តនៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គឺមកពីរាជធានីខេត្តផ្សេងគ្នាសរុប២៤នាក់។ នេះបើតាមការឱ្យ​ដឹងពីលោក គង់ នៅ អ្នកទៅមើលការធ្វើតេស្តផ្ទាល់។

ទោះបីជាយ៉ាងណា​ការធ្វើតេស្តសាកល្បងសមត្ថភាព​នេះ​ដែរ មិនទាន់ត្រូវ​បានបញ្ចប់នៅឡើយទេ ដូច្នេះបើក្លឹបស្នងការជ្រើសរើសបានហើយនោះ Sabay នឹងធ្វើបច្ចុប្បន្នភាពជូនប្រិយមិត្ត។

គួរបញ្ជាក់ថា ក្លឹបស្នងការបានប្រកាសជ្រើសរើសយុវជនតាំងពីអាទិត្យមុនមកម្ល៉េះ នឹងបានជ្រើសថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ជាថ្ងៃធ្វើតេស្តនិងបិទបញ្ចប់ការជ្រើសរើស៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់